កូវីដ-១៩
ថយចុះច្រើន! នៅភ្នំពេញ ក្នុង១ថ្ងៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ក្រោម៧០នាក់
ភ្នំពេញ ៖ នៅថ្ងៃទី២២ សីហានេះ អ្នកឆ្លងជំងឺកូវីដ-១៩ មានតែ៦៨នាក់ប៉ុណ្ណោះ សម្រាប់ពលរដ្ឋនៅរាជធានីភ្នំពេញ ដែលនេះជាសញ្ញាមួយបញ្ជាក់ថា នៅភ្នំពេញបានវិលទៅរកស្ថានភាពកាន់តែប្រសើរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ នៅបន្តយកចិត្តទុកដាក់ជានិច្ច ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩នេះ ឱ្យកាន់តែល្អឡើងថែមទៀត។

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ ខណៈដែលលោកទទួលអំណោយពីលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ដើម្បីបន្តផ្ដល់ជូនទៅឱ្យបងប្អូនជាប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កាលពីថ្ងៃទី២២ សីហា ម្សិលមិញនេះ ជំងឺកូវីដ-១៩ សម្រាប់ នៅរាជធានីភ្នំពេញ មានការថយចុះច្រើន ពោលគឺអ្នកមានវិជ្ជមានកូវីដ-១៩ មានតែ៦៨នាក់ប៉ុណ្ណោះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកនៅតែជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ អោយកាន់តែល្អប្រសើរ។
ក្រៅពីនេះ លោក ឃួង ស្រេង នៅបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចត្រូវទប់ស្កាត់ឱ្យបាននូវរាល់ការប្រមូលផ្តុំ ជួបជុំគ្នាផឹកស៊ី ពិសេសត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់ ចំពោះ ការលួចបើកខារ៉ាអូខេ ភោជនីយដ្ឋានផឹកស៊ីជាដើម ដែលនេះជាដើមចមមួយបង្កើតឱ្យមានការរីករាលដាលជំងឺកូវី-១៩ជាថ្មី៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


