Connect with us

កូវីដ-១៩

ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​ប្រជាពលរដ្ឋ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ថ្លឹង​៣ រក​ឃើញ​វិ​ជ្ជ​មាន​កូ​វីដ​១៩​ចំនួន​៧​នាក់​ក្នុងចំណោម​២៩៧​នាក់

បានផុស

នៅ

ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ​ ហ៊ុនសែន​ បាន​ចុះ​យក​សំណាក​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ជា​លទ្ធផល​រក​ឃើញ វិជ្ជមាន​ចំនួន​៧​នាក់​ក្នុងចំណោម​មនុស្ស​ចំនួន​២៩៧​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​កង វង ចៅសង្កាត់​ចោមចៅ​ទី​១ បាន​ឲ្យ​ដឹង​ថា ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​បន្ទប់​ជួល​ខាង​លើ មាន​បងប្អូន​មួយចំនួន​បាន​ប៉ះពាល់​ជាមួយ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ទើប​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២១​នេះ​ ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ចុះ​មក​យក​សំណាក​មនុស្ស​ចំនួន​២៩៧​នាក់ ជា​លទ្ធផល​រក​ឃើញ អ្នក​វិជ្ជមាន​ចំនួន​៧​នាក់ ស្រី​៤​នាក់ ក្នុង​នោះ​មាន​ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​។

ក្រោយពី​រក​ឃើញ​វិជ្ជមាន​អ្នក​ជំងឺ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​ទៅ​ព្យាបាល​បន្ត ចំពោះ​ទីតាំង​ខាង​លើ​អាជ្ញាធរ​មិនទាន់​សម្រេច​បិទ​ផ្ទប់ ឬ យ៉ាងណា​នោះ​ទេ​រង់ចាំ​គោល​ការណ៍​ថ្នាក់​លើ​បន្ត​៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម