Connect with us

កូវីដ-១៩

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

បានផុស

នៅ

កំពង់ឆ្នាំង ៖ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ​២០២១ នេះ បានធ្វើ​ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៃ​ការបន្ត​រកឃើញ​អ្នក​វិ​ជ្ជមាន​កូ​វីដ​-១៩ តាមរយៈ​ការ​ធ្វើ​តេស្ត​រហ័ស (Rapid Test) ចំនួន ៦៥ នាក់ ស្រី ២៧​នាក់​, អ្នកជា​សះស្បើយ​ចំនួន២៧​នាក់ ស្រី១០​នាក់ និង​មរណភាព​ចំនួន​ម្នាក់ ប្រុស នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា គិត​មកដល់​ត្រឹម​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ នេះ​ខេត្តកំពង់ឆ្នាំង​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប​ចំនួន ៣.៤៣៥ នាក់​ស្រី ២.០៩១ នាក់ , អ្នកជា​សះ​ស្បើ យ​សរុប ២.៨៥២ នាក់ ស្រី ១.៧៦៨ នាក់ , អ្នក​ស្លាប់​សរុប ៩៩ នាក់ ,​ស្រី និង​នាក់​កំពុង​ព្យាបាល​សរុប ៤៨៤ នាក់ ស្រី ២៦៣ នាក់៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម