កូវីដ-១៩
បើកសាលាបាន ៥ ថ្ងៃ រកឃើញសិស្សស្រីម្នាក់នៅខណ្ឌទួលគោក ឆ្លងជំងឺកូវីដ ១៩
ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ថា មានសិស្សស្រីម្នាក់រៀននៅសាលាឋមសិក្សាមួយក្នុងភូមិសាស្ត្រខណ្ឌទួលគោក បានឆ្លងជំងឺកូវីដ១៩ ហើយស្ថានភាពសុខភាពល្អធម្មតាទេ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ មានប្រសាសន៍នៅព្រឹកថ្ងៃទី០៦ វិច្ឆិកានេះថាសិស្សស្រី ឆ្លងជំងឺកូវីដ១៩នោះ ត្រូវបានរកឃើញកាលពីថ្ងៃម្សិលមិញនេះ ដោយឆ្លងពីក្រុមគ្រួសារមិនមែនឆ្លងនៅសាលាទេ។

លោកប្រធានមន្ទីរបានបន្តថា «ដោយសារឪពុកម្តាយគាត់មានអាការៈផ្តាសាយ ហើយក៏នាំគ្នាធ្វើតេស្តរហ័សនៅផ្ទះហើយក៏បានរកឃើញមានវិជ្ជមានកូវីដ១៩ រួមទាំងសិស្សស្រីផងដែរ។ ស្ថានភាពរបស់គាត់មិនមានអ្វីជាបញ្ហានោះទេ គ្រាន់តែមានអាការៈហៀរសំបោរធម្មតាប៉ុណ្ណោះ»។
លោកបានបន្តទៀតថា ចំណែកសិស្សសាលាឯកជនវិញរហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណាមួយថាមានឆ្លងជំងឺកូវីដ១៩នៅឡើយទេ ពោលគឺរកឃើញមានឆ្លងទៅលើគ្រូបង្រៀនចំនួន៤នាក់ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរបានបន្ថែមថា ស្ថានភាពដំណើរការបើកសាលាឡើងវិញកាលពីថ្ងៃទី១វិច្ឆិកាទាំងដំណើរការបង្រៀន ការៀនការអនុវត្តវិធានការការពារជំងឺកូវីដ១៩ និងការរកឃើញវិជ្ជមានកូវីដ១៩មានភាពល្អប្រសើរច្រើនជាង ពេលបើកសាលាដំបូងកាលពីថ្ងៃទី១៥កញ្ញាកន្លងទៅ។
នៅក្នុងឱកាសថ្ងៃបើកដំណើរការសាលារៀនឡើងវិញគ្រប់កម្រិតនេះ ក្រុមការងារនៅតាមសាលារដ្ឋនិងឯកជននានានៅក្នុងរាជធានីភ្នំពេញ បានធ្វើតេស្តរហ័សលោកគ្រូអ្នកគ្រូប្រមាណជាង ៨៤០០នាក់ ហើយជាលទ្ធផលរកឃើញមានវិជ្ជមានកូវីដ១៩ចំនួន ២៦ នាក់ស្មើនឹង០,៣ភាគរយ។ ក្នុងនោះគ្រូបង្រៀនសាលារដ្ឋមានជាង៥០០០ នាក់រកឃើញមានវិជ្ជមានចំនួន ២២នាក់ និងគ្រូបង្រៀនសាលាឯកជនជាង ៣០០០នាក់ ដោយរកឃើញមានវិជ្ជមានចំនួន៤នាក់ប៉ុណ្ណោះ។
លោកប្រធានមន្ទីរបានបន្តថា លោកគ្រូអ្នកគ្រូដែលរកឃើញវិជ្ជមានចំនួន២៦នាក់នោះ ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅតាមផ្ទះរៀងៗខ្លួនរួចហើយៗ រហូតមកដល់ពេលនេះស្ថានភាពសុខភាពល្អជាធម្មតាទេ ដោយសារពួកគាត់បានចាក់វ៉ាក់សាំងបាន៣ដូសគ្រប់ៗគ្នា។
លោក ហែមស៊ីណារ៉េត បានបន្តទៀតថា ពេលបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១ បានធ្វើតេស្តគ្រូជាង៧ពាន់នាក់ ហើយជាលទ្ធផលរកឃើញគ្រូចំនួន២៤នាក់បានឆ្លងជំងឺកូវីដ១៩។ ក្រោយមកចូលរៀនបាន២ថ្ងៃ ក៏បានរកឃើញសិស្សចំនួន២៣នាក់បានឆ្លងជំងឺកូវីដ១៩ បានធ្វើឱ្យបិទថ្នាក់រៀនចំនួន១៥ថ្នាក់នៅសាលាចំនួន១៥។
លោកបានបន្ថែមទៀតថា បន្ទាប់មកនៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌមន្ទីរបានធ្វើតេស្តគ្រូជាង ៧ ពាន់នាក់ទៀត ជាលទ្ធផលមានគ្រូចំនួន១២នាក់បានរកឃើញឆ្លងជំងឺកូវីដ១៩។ ចំណែកគ្រូសាលាឯកជនប្រមាណជិត៩០០នាក់បានធ្វើតេស្តដែរតែមិនមានរកឃើញគ្រូបង្រៀនណាម្នាក់ មានឆ្លងជំងឺកូវីដ១៩នោះទេ។
លោក ហែមស៊ីណារ៉េត បានមានប្រសាសន៍ទៀតថា ការបើកដំណើរការសាលាឡើងវិញគ្រប់កម្រិតនេះ មានសាលារដ្ឋនិងឯកជនចំនួន៥៣១សាលា ចាប់ពីកម្រិតមតេយ្យសិក្សានិងសាលាបឋមសិក្ សាក្នុងនោះសាលារដ្ឋមានចំនួន១៨១ សាលាកម្រិតមតេយ្យសិក្សា១៨ និងកម្រិតបឋម១៦៣។ ចំណែកសាលាឯកជនមាន៣៥០សាលាក្នុងនោះមតេយ្យចំនួន១៨ និងសាលាមឋមចំនួន៣៣សាលា។
លោក ហែម ស៊ីណារ៉េតបានបន្តទៀតថា ការបើកសាលារៀន ក្រសួងតម្រូវឱ្យដាក់១ថ្នាក់ពី១៥ ទៅ២០នាក់ ប៉ុណ្ណោះ។ ដូចនេះសាលានីមួយៗ ត្រូវបែងចែកសិស្សរៀនឆ្លាស់គ្នា ដើម្បីធានាបានការសិក្សាបានទាំងអស់គ្នា ហើយមិនមានការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសាលា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


