កូវីដ-១៩
អត្រាវិជ្ជមាននៃជំងឺកូវីដ-១៩ និងជំងឺផ្ដាសាយមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរដូវភ្លៀងនេះ
វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងរដូវធ្លាក់ភ្លៀងនេះ ចាប់ផ្ដើមធ្លាក់ភ្លៀងសង្កេតឃើញថា អត្រាវិជ្ជមាននៃជំងឺកូវីដ-១៩ ក៏ដូចជាជំងឺផ្ដាសាយមានការកើនឡើងគួរឱ្យកត់សម្គាល់។

តាមរយៈសារជាសំឡេងដែលបានចែករំលែកនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ វេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា៖ “ខ្ញុំសូមជម្រាបជូនឯកឧត្ដម លោកជំទាវ លោក លោកស្រី នៅមន្ទីរពេទ្យ មន្ទីរពិសោធន៍ទាំងអស់មេត្តាជ្រាប់ថា ក្នុងរដូវធ្លាក់ភ្លៀងនេះ ចាប់ផ្ដើមធ្លាក់ភ្លៀងសង្កេតឃើញថា អត្រាវិជ្ជមាននៃជំងឺកូវីដ១៩ ក៏ដូចជាជំងឺផ្ដាសាយមានការកើនឡើងគួរឱ្យកត់សម្គាល់”។

វេជ្ជបណ្ឌិត លី សូវ៉ាន់ ផ្ដាំផ្ញើសូមឱ្យមានការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តអនាម័យ ក៏ដូចជាការស់នៅ ដោយនៅមន្ទីរពេទ្យ មណ្ឌលសុខភាព ត្រូវដាក់អ្នកក្ដៅខ្លួននៅម្ខាង អ្នកមិនក្ដៅខ្លួននៅម្ខាង ហើយត្រូវពាក់ម៉ាស់។ ចំណែក ទីកន្លែងប្រជុំ កន្លែងទីប្រជុំជននានា ពិសេសកន្លែងដែលមានការជួបជុំគ្នាច្រើន ឬរោងចក្រ វត្តអារាម ទីផ្សារ ទីប្រជុំជន ទីកន្លែងជួបជុំគ្នាច្រើន បើអ្នកកើតជំងឺផ្ដាយសាយគួរពាក់ម៉ាស់ រក្សាគម្លាតនៅឆ្ងាយពីគ្នា ហើយឧស្សាហ៍លាងដៃជាមួយសាប៊ូ និងទឹក និងប្រើអាល់កុល។

គួរបញ្ជាក់ថា តាមរយៈសេចក្ដីជូនព័ត៌មាន ស្ដីពី ការសរុបស្ថានភាពជំងឺកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះ បានរកឃើញ ករណីឆ្លងថ្មី ជំងឺកូវីដ-១៩ ចំនួន ៧ករណី ដែលលទ្ធផលបញ្ជាក់ដោយ PCR។ ចំណែកនៅថ្ងៃទី៤ រកឃើញចំនួន ១៤ ករណី, ថ្ងៃទី៣ រកឃើញចំនួន ១ ករណី, ថ្ងៃទី៣១ ខែឧសភា រកឃើញ ៧ ករណី ចំណែក។ គិតមកដល់ថ្ងៃទី៥ ខែមិថុនា នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដសរុបចំនួន ១៣៩ ១៩៦ ករណី (នាំចូលពីក្រៅប្រទេស ២១ ២៤៦ ករណី), ក្នុងនោះ ជាសះស្បើយសរុប ១៣៦ ១០៨ ករណី និង ស្លាប់ ចំនួន ៣ ០៥៦ ករណី៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


