Connect with us

ជីវិតកម្សាន្ដ

មានឈ្មោះល្បីល្បាញ តែអាជីពតារាចិន Eric ត្រូវគេហាមឃាត់មិនឲ្យសម្ដែង ដល់ទៅ២ដង

បានផុស

នៅ

យោងតាមកាសែត Global Times បានចុះផ្សាយថា Eric Suen ធ្លាប់ត្រូវបានគេចាត់ទុកថាជា Jimmy Lin ទី២។ បច្ចុប្បន្ននេះលោកកម្រសម្ដែងក្នុងខ្សែភាពយន្តណាស់ ជាញឹកញាប់សម្តែងតន្ត្រីក្នុងកម្មវិធីតូចតាច ឬច្រៀងតាមអ៊ីនធឺណិត ប៉ុន្តែនៅតែមានប្រាក់ចំណូលល្អ។ គាត់មានទេពកោសល្យ និងរូបរាងលេចធ្លោ ប៉ុន្តែអាជីពរបស់គាត់មានការលំបាក ដោយសារគាត់ត្រូវបានហាមឃាត់ពីរដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Eric Suen កើតនៅឆ្នាំ ១៩៧៣ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០០០ គាត់មានភាពល្បីល្បាញដូច Jimmy Lin ដែលធ្លាប់ត្រូវបានគេចាត់ទុកថាជា ស្តេចតូចបួនរបស់ហុងកុង រួមជាមួយ Nicholas Tse, Louis Koo និង Eason Chan ។ ដោយសារតែគាត់មានមុខមាត់ដូច Jimmy Lin និង Cheng Shaoqiu ប៉ុន្តែមានភាពល្បីល្បាញជាងសិស្សច្បងទាំងពីររបស់គាត់ តារាប្រុសត្រូវបានគេស្គាល់ថាជា “Little Jimmy Lin”។

អាល់ប៊ុមដំបូងរបស់គាត់គឺល្បីល្បាញពាសពេញពិភពតន្ត្រីចិន។ ទន្ទឹមនឹងនោះ អរគុណចំពោះខ្សែភាពយន្តដែលលោកធ្លាបសម្ដែង ក៏ក្លាយជាចំណាប់អារម្មណ៍និងការចូលចិត្តពីទស្សនិកជនអាស៊ីផងដែរ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគាត់ឈានដល់កម្រិតកំពូលនៃអាជីព គឺនៅឆ្នាំ ១៩៩៨ Eric Suen បានចូលរួមក្នុងកម្មវិធីកម្សាន្តមួយ ហើយត្រូវបានសួរដោយពិធីករថា តើកោះ Diaoyu ជារបស់ប្រទេសណា? (កោះ Diaoyu គឺជាប្រជុំកោះដែលមានជម្លោះដោយប្រទេសជាច្រើន) ។ ចម្លើយ​របស់លោកនៅ​ពេល​នោះ​គឺ​ថា ​វា​ជា​របស់​ចិន។

យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន​គ្រប់គ្រង​របស់តារាសម្ដែងគឺ​ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន​ជប៉ុន។ ដូច្នេះហើយ ចម្លើយរបស់តារារូបនេះ ធ្វើឲ្យគណៈគ្រប់គ្រងមិនសប្បាយចិត្ត ធ្វើឲ្យតារាសម្ដែងរងសម្ពាធខ្លាំង ក្រោយបញ្ចប់កម្មវិធី។

រូបភាព៖2sao.vn

Eric Suen បាននិយាយថានៅពេលនោះលោកមានគម្រោងចេញអាល់ប៊ុមថ្មី ប៉ុន្តែការងារនេះត្រូវបានពន្យារពេលដោយគ្មានកំណត់។ ក្រុមហ៊ុន​គ្រប់​គ្រង​ចង់​ឲ្យតារា​ចម្រៀង​ប្រុស​ទៅ​ប្រគំ​តន្ត្រី​នៅ​ប្រទេស​ជប៉ុន ហើយ​ច្រៀង​តែ​ភាសា​ជប៉ុន​ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ការសម្តែងត្រូវបានរៀបចំសម្រាប់រយៈពេលបីថ្ងៃក្រោយមក ដែលធ្វើឲ្យគាត់មិនអាចបំពេញភារកិច្ចបាន។ ក្រោយ​មក សកម្មភាព​សិល្បៈ​របស់លោកត្រូវ​ជាប់គាំង ហើយ​ការងារ​នៅ​ហុងកុង និង​តៃវ៉ាន់​នៅ​ទ្រឹង។

ក្រោយមក ក្នុងឆ្នាំ ២០១២ Eric Suen បានបន្តជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវដែលបណ្តាលឲ្យកេរ្តិ៍ឈ្មោះ និងអាជីពរបស់គាត់ធ្លាក់ចុះម្តងទៀត។ តារា​សម្ដែង​រូប​នេះ​ត្រូវ​បាន​លាតត្រដាង​ពី​បទ​បៀតបៀន​ផ្លូវ​ភេទ​លើ​អ្នក​ផាត់​មុខ​ស្រី​លើ​ក្រុម​ការងារ​ភាពយន្ត។ គាត់ក៏ត្រូវបានគេថតរូបជាញឹកញាប់ទៅក្លឹបរាត្រី និងចាកចេញជាមួយក្មេងស្រីចម្លែក ដោយបង្ហាញពីជីវិតឯកជនដ៏ប្រពៃរបស់គាត់។ ដោយ​សារ​តែ​មាន​រឿង​អាស្រូវ​ជា​ច្រើន លោកត្រូវ​ទស្សនិកជន​ងាក​ចេញលែងចាប់អារម្មណ៍បន្តទៀត។

បច្ចុប្បន្ននេះ Eric Suen ទាំង​ផ្សាយ​ផ្ទាល់​លក់​ផលិតផល និង​ជជែក​ជាមួយ​អ្នកគាំទ្រ ។ តារាសម្តែងអាចរកប្រាក់បានរាប់លានដុល្លាររៀងរាល់យប់។ លើសពីនេះ រូបរាងរបស់លោកនៅតែត្រូវបានគេសរសើរថា ក្មេងជាងវ័យដដែល។ ថ្វីដ្បិតតែមិនអាចមានរូបសម្រស់ដូចពីមុនក៏ដោយ ប៉ុន្តែតារាប្រុសនៅតែមានជីវិតរុងរឿង និងសប្បាយរីករាយ៕

រូបភាព៖2sao.vn

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Influencer កូរ៉េ Hongdae guy ដែលមកជួយផ្សព្វផ្សាយឲ្យ កម្ពុជា ជានរណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម