ជីវិតកម្សាន្ដ
ហ្វីយ៉ាតា ប្រាប់មូលហេតុដែលមិនចង់ខកខានបង្ហាញខ្លួនលើឆាកប្រកួត Miss Universe ទោះធ្វើនៅថៃ
ជិតមួយខែហើយ ដែលកម្មវិធី Miss Universe Cambodia បានរកឃើញនូវរាជិនីម្ចាស់មកុដថ្មី MUC 2025 ដែលបានទៅលើបវរកញ្ញាពេញដោយសមត្ថភាព ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ខណៈម្ចាស់មកុដនេះ ក៏ត្រូវតំណាងកម្ពុជាដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe ឆ្នាំ២០២៥ ។ ចំណែកឯការប្រកួតកម្មវិធីអន្តរជាតិមួយនេះ គ្រោងរៀបចំធ្វើឡើងនៅឯប្រទេសថៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ជាហេតុធ្វើឱ្យអ្នកគាំទ្រ មានក្តីបារម្ភចំពោះសុវត្ថិភាពរបស់ ហ្វីយ៉ាតា ផងដែរ។


ចាប់តាំងពីគ្រងមកុដដ៏នេះ មក ឃើញថា ហ្វីយ៉ាតា បានបង្ហាញការត្រៀមខ្លួនហ្វឹកហាត់យ៉ាងស្វាហាប់។ ដ្បិតមិនទាន់មានការសម្រេចចិត្តច្បាស់ក្នុងដំណើរឆ្ពោះទៅប្រកួតលើឆាកអន្តរជាតិយ៉ាងណាក៏ដោយ តែតាមរយៈបទសម្ភាសក្នុងកម្មវិធីដ៏មានប្រជាប្រិយមួយ ហ្វីយ៉ាតា ក៏បានលើកឡើងទាក់ទងនឹងការសម្រេចចិត្តរបស់ខ្លួន ក្នុងការប្រកួតលើអន្តរជាតិផងដែរ ដោយបានបញ្ជាក់យ៉ាងច្បាស់ៗថា នឹងទៅចូលរួមប្រកួត។
ជាមួយគ្នានេះ ហ្វីយ៉ាតា ក៏បានប្រាក់ពីមូលហេតុដែលជំរុញចិត្តរបស់នាងដែលត្រូវតែទៅប្រកួតផងដែរ។ ហ្វីយ៉ាតា បានរៀបរាប់ថា “ចាប់តាំងពីចូលមកប្រកួតយើងដឹងហើយថាកម្មវិធីនឹងប្រព្រឹត្តនៅប្រទេសណា ហើយខ្ញុំតែងតែប្រាប់ខ្លួនឯងថា បើសិនជាខ្ញុំឈ្នះមកុដ ឆាកអន្តរជាតិទាំងមូលអត់អាចខ្វះទង់ជាតិរបស់ប្រទេសកម្ពុជាយើងបានទេ ហើយពាក្យហ្នឹងគឺនៅក្នុងខួរក្បាលខ្ញុំវិលទៅវិលមករហូត។ ហើយពេលនេះ ខ្ញុំអាចឈ្នះបានមកុដតំណាងឱ្យប្រទេសកម្ពុជាហើយ ហេតុអីបានខ្ញុំអត់អាចយកទង់ជាតិខ្មែរយើងទៅលើឆាកហ្នឹងបាន អ៊ីចឹងខ្ញុំគិតថា ទោះបីជាមានឧបសគ្គធំនៅខាងមុខ ឬក៏មិនមាន ឬណាយ៉ាងណាក៏ដោយ តែការប្ដេជ្ញាចិត្តរបស់ខ្ញុំដែលត្រូវយកទង់ជាតិកម្ពុជាទៅលើឆាកអន្តរជាតិត្រូវតែបន្ត”។
ម្យ៉ាងទៀត បវរកញ្ញារូបនេះ ក៏ទទួលបានដំណឹងពី ND ផ្ទាល់ ដែលបានពិភាក្សាជាមួយខាងកម្មវិធីអន្តរជាតិ ហើយខាងកម្មវិធី MU ក៏ផ្ដាំទៅ ND កម្ពុជាវិញថា គេមិនចង់ឱ្យបាត់បង់បេក្ខភាពពីប្រទេសណាមួយទេ គឺគេចង់ស្វាគមន៍យើង ឱ្យយើងទៅប្រកួតទាំងអស់គ្នា៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


