ជីវិតកម្សាន្ដ
ក្រុមហ៊ុន HARVEY LAW GROUP បានទទួលការតែងតាំងជា ភ្នាក់ងារជាន់ខ្ពស់ផ្នែកច្បាប់តំបន់អាស៊ី សម្រាប់កម្មវិធីទទួលបានសញ្ជាតិនៃប្រទេស ម៉ាសេដូនៀខាងជើង

សាធារណរដ្ឋម៉ាសេដូនៀខាងជើង ជាប្រទេសដែលមានទីតាំងស្ថិតនៅក្នុងតំបន់អឺរ៉ុបភាគអាគ្នេយ៍ ដែលសម្បូរទៅដោយប្រវត្តិសាស្ត្រ វប្បធម៌និងភាពទាក់ទាញធម្មជាតិជាច្រើន និងត្រូវបានគេស្គាល់ថាជាទីតាំងដ៏មានតម្លៃនៃប៉ែកអឺរ៉ុប។
នៅពេលដែលចាប់ផ្តើមមានការធ្វើទំនើបភាវូបនីយកម្ម (សមាជិកភាពរបស់សហភាពអឺរ៉ុបកំពុងបន្ត) និងសក្តានុពលដ៏ធំធេងសម្រាប់កំណើននេះ ប្រទេសម៉ាសេដូនៀខាងជើងកំពុងបើកទ្វារទទួល វិនិយោគិនអន្តរជាតិ និង អ្នកមានទេពកោសល្យ តាមរយៈកម្មវិធីវិនិយោគដើម្បីទទួលបានសញ្ជាតិថ្មីជាងគេ និងមានតម្លៃសមរម្យ។ ក្រុមហ៊ុនច្បាប់ Harvey Law Group (HLG) ដែលជាក្រុមហ៊ុនច្បាប់អន្តោប្រវេសន៍ឈានមុខគេនៅអាស៊ីមានកិត្តិយស ដែលត្រូវបានតែងតាំងជាភ្នាក់ងារជាន់ខ្ពស់ផ្នែកច្បាប់សម្រាប់តំបន់អាស៊ី សម្រាប់កម្មវិធីភាពជាពលរដ្ឋនៅម៉ាសេដូនៀខាងជើង។
ម៉ាសេដូនៀខាងជើងបានទទួលចំណាប់អារម្មណ៍យ៉ាងលឿនជាគោលដៅ ដែលមានគេចូលចិត្តជាងគេនៅអឺរ៉ុប។ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសក្រិកនៅភាគខាងត្បូង ជាប់ប៊ុលហ្គារីនៅខាងកើត ជាប់អាល់បានីនៅភាគខាងលិច ជាប់កូសូវ៉ូនិងស៊ែប៊ីនៅភាគខាងជើង ហើយក៏ជាតំបន់ទាក់ទាញភ្ញៀវទេសចរ ដែលពោរពេញទៅដោយប្រវត្តិសាស្ត្រ។ វាជាជម្រករបស់បឹងអូហ្គ្រីនដែលជាប់ឈ្មោះក្នុងតារាងរបស់យូណេស្កូ និងមានប្រាសាទបុរាណ ដែលត្រូវបានអភិរក្សល្អបំផុតរបស់អឺរ៉ុបនិងជាទីក្រុងសិល្បៈបែបប៊ីថូឡាដ៏ស្រស់ស្អាត។ ការធ្វើដំណើរឆ្លងកាត់រាជធានី Skopje បង្ហាញពីសក្ដានុពលនៃវប្បធម៌ពីបុរាណបែបរ៉ូម៉ាំង ប៊ីហ្សីទីន អាណាចក្រប៊ុលហ្គារីដំបូង និងបែបអាណាចក្រទួរគី។ ទេសភាពទីក្រុងស្ថាបត្យកម្មផ្សេងៗគ្នានៃវិហារអ៊ីស្លាមនិងអគារទំនើប ៗ ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្ររបស់ប្រទេសនេះនិងជាការចងចាំពីអតីតកាលដ៏សម្បូរបែបរបស់ Skopje ឆ្ពោះទៅអនាគតដ៏មហិមាមួយ។
ប្រទេសម៉ាសេដូនៀខាងជើងផ្តល់នូវបទពិសោធន៍ប្លែកពីគេ តាមរយៈអ្នកស្រុកដែលរួសរាយរាក់ទាក់និងស្វាគមន៍បដិសណ្ឋារកិច្ច និងបន្សល់ទុកនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននៃអាហារដ៏ឈ្ងុយឆ្ងាញ់ និងស្រានៅជាប់នឹងទេសភាពដ៏ស្រស់ស្អាត។

ទស្សនាវដ្តីសេដ្ឋវិទូឈ្មោះ The Economist Magazine បានដាក់ឈ្មោះប្រទេសម៉ាសេដូនៀខាងជើងជាប្រទេសមួយក្នុងចំណោមប្រទេសទាំង 5 ដែលមានការរីកចម្រើនជាងគេ នៅក្នុងឆ្នាំ 2019 ។ បើយោងទៅតាម Index របស់ធនាគារពិភពលោក នៅឆ្នាំ 2019 ប្រទេសនេះ ក៏បានជាប់ក្នុងចំណោម Top Ten ខាងផ្នែកធ្វើអាជីវកម្ម។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាការបន្ថែមតម្លៃ សម្រាប់ការចេញចូល ដោយមិនមានការរឹតត្បិតទៅសហភាពអ៊ឺរ៉ុប CEFTA ប្រទេសទួរគី អ៊ុយក្រែន និងមានផលប្រយោជន៍ខាងពន្ធសាជីវកម្មនិងប្រាក់ចំណូលទាបជាងគេនៅសហភាពអឺរ៉ុប ហើយកម្លាំងពលកម្មមានកម្រិតជំនាញខ្ពស់ គួបផ្សំនឹងធនាគារដែលមានបទប្បញ្ញត្តិទទួលស្គាល់ជាអន្តរជាតិ និងគោលនយោបាយដែលមិនរឹតត្បិតភាពជាម្ចាស់កម្មសិទ្ធសម្រាប់ជនបរទេសលើទ្រព្យសម្បត្តិនិងសាជីវកម្មក្នុងស្រុក។ ដោយហេតុថាប្រទេសនេះបានក្លាយជាសមាជិករបស់អង្គការណាតូ ហើយក្រុមប្រឹក្សាសហភាពអឺរ៉ុប បានសម្រេចយល់ព្រមលើការចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងអឺរ៉ុបចាប់តាំងពីខែមីនាឆ្នាំ 2020 ម៉ាសេដូនៀខាងជើងបានប្រែក្លាយជាទឹកដីពោរពេញទៅដោយឱកាស ដោយបោះជំហានទៅមុខយ៉ាងលឿន ដើម្បីក្លាយជាគោលដៅទាក់ទាញបំផុតសម្រាប់ អាជីវកម្មនិងការវិនិយោគ។
សម្រាប់ដំណឹងល្អបន្ទាប់ទៀតគឺក្នុងនាមជាពលរដ្ឋម៉ាសេដូនៀខាងជើង អ្នកនឹងមានភាពបត់បែនក្នុងការធ្វើដំណើរមកលេងប្រទេសនេះតិចឬច្រើនតាមដែលអ្នកចង់បាន។ លើសពីនេះទៅទៀតអ្នកនឹងមានជម្រើស ក្នុងការវិនិយោគយ៉ាងសកម្មនៅម៉ាសេដូនៀខាងជើង និងទាញយកអត្ថប្រយោជន៍ពីសក្តានុពលនេះ។ ប្រទេសមួយក្នុងចំណោមប្រទេសដែលស្រស់ស្អាតបំផុតនៅអឺរ៉ុបនេះ នឹងទទួលយកចំនួនវិនិយោគិន ដែលមានកំណត់ត្រឹម (1,000 នាក់) ដើម្បីចូលរួមកម្មវិធីសញ្ជាតិថ្មីរបស់ខ្លួនតាមរយៈកម្មវិធីវិនិយោគនេះ។
កម្មវិធីថ្មីនេះមានគោលបំណងជំរុញសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់តាមរយៈការនាំវិនិយោគិនអន្តរជាតិចូលមកក្នុងប្រទេស។ ការវិនិយោគនេះនឹងផ្តល់សិទ្ធិដល់វិនិយោគិននិងគ្រួសាររបស់ពួកគេដើម្បីដាក់ពាក្យសុំសញ្ជាតិនិងលិខិតឆ្លងដែនម៉ាសេដូនៀខាងជើង ហើយក៏អាចបន្តទៅអ្នកជំនាន់ក្រោយបានទៀត។
លិខិតឆ្លងដែនម៉ាសេដូនៀខាងជើងអនុញ្ញាតឲ្យមានសិទ្ធចេញចូលដោយមិនចាំបាច់មានទិដ្ឋាការទៅជាង 123 ប្រទេស ក្នុងនោះរួមមានប្រទេសនៅតំបន់ Schengen ហុងកុង សិង្ហបុរី ប្រេស៊ីល កាតា តួកគីនិងជប៉ុន។ លិខិតឆ្លងដែននេះមានសិទ្ធិទទួលបានទិដ្ឋាការតាមonline ទៅកាន់ប្រទេសអូស្ត្រាលីក៏ដូចជាទិដ្ឋាការឆ្លងកាត់ទៅប្រទេសចិន។ កម្មវិធីនេះមិនតម្រូវឲ្យមានរយៈពេលស្នាក់នៅអប្បបរមា ឬបទពិសោធន៍ភាសា ឬការគ្រប់គ្រងទេ។ ប្រទេសម៉ាសេដូនៀខាងជើងក៏ជាប្រទេសដែលមានសន្ធិសញ្ញា E-2 ជាមួយសហរដ្ឋអាមេរិកដូច្នេះជនជាតិរបស់ខ្លួនមានឱកាសដាក់ពាក្យសុំទិដ្ឋាការ E-2 ដែលមានសុពលភាពរហូតដល់ 5 ឆ្នាំនិងទទួលបានអត្ថប្រយោជន៍ពីសិទ្ធិចូលទៅរស់នៅសហរដ្ឋអាមេរិកបាន។
លោក Jean-François Harvey ជាដៃគូគ្រប់គ្រងសកល និងជាស្ថាបនិកនៃក្រុមហ៊ុន Harvey Law Group (HLG) បានមានប្រសាសន៍ថា “ ក្រុមហ៊ុន HLG ពិតជាមានកិត្តិយសណាស់ដែលបានទទួលតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់កម្មវិធីភាពជាពលរដ្ឋពិសេសនេះនៅទូទាំងទ្វីបអាស៊ី។ ភាពស្មោះត្រង់និងភាពជឿជាក់របស់យើងក្នុងការផ្តល់នូវដំណោះស្រាយចល័តភាពនៅទូទាំងពិភពលោកបានទទួលការជឿទុកចិត្តពីភាគីលំដាប់ខ្ពស់ ដូចជារដ្ឋាភិបាលនៃប្រទេសម៉ាសេដូនៀខាងជើង អតិថិជន និងដៃគូរបស់យើង។ លោកបានបន្តថា “ យើងសង្ឃឹមថា យើងនឹងផ្តល់ជូននូវដំណោះស្រាយជាពលរដ្ឋប្រកបដោយជោគជ័យ រួមជាមួយគុណប្រយោជន៍ក្រោមកម្មវិធីភាពជាពលរដ្ឋម៉ាសេដូនៀខាងជើង ទៅកាន់គ្រប់បណ្តាញការិយាល័យរបស់យើងនៅទូទាំងពិភពលោក” ។
បើតាមសម្តីរបស់លោក Bastien Trelcat ដៃគូគ្រប់គ្រងក្រុមហ៊ុន Harvey Law Group (HLG) បានអោយដឹងថា “ យើងមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងជាភ្នាក់ងារជាន់ខ្ពស់ផ្នែកច្បាប់ សម្រាប់ទ្វីបអាស៊ីសម្រាប់កម្មវិធីជាពលរដ្ឋនៅម៉ាសេដូនៀខាងជើង។ យើងសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសម៉ាសេដូនៀខាងជើង ក្រុមការងារ និងអតិថិជនរបស់យើង សម្រាប់ការគាំទ្រអស់រយៈពេលជាច្រើនទសវត្ស។ ក្នុងនាមជាមេដឹកនាំនៅក្នុងវិស័យការធ្វើអន្តោប្រវេសន៍តាមការវិនិយោគនេះ ក្រុមហ៊ុន HLG នឹងបន្តបម្រើដោយការជឿទុកចិត្តនិងភាពស្មោះត្រង់ សម្រាប់ប្រទេសម៉ាសេដូនៀខាងជើងនេះ។”
ក្រុមហ៊ុន HLG ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1992 និងជាក្រុមហ៊ុនច្បាប់អន្តោប្រវេសន៍ឈានមុខគេនៅលើពិភពលោកដែលបានក្លាយជាភ្នាក់ងារ ដែលមានការអនុញ្ញាតត្រឹមត្រូវដែលតំណាងឲ្យកម្មវិធីស្នាក់នៅនិងកម្មវិធីវិនិយោគយកសញ្ជាតិមកពីពាសពេញពិភពលោក។ សម្រាប់ការសាកសួរព័ត៌មានបន្ថែម ស្តីពីឱកាសធ្វើអន្តោប្រវេសន៍តាមការវិនិយោគសូមចូលទៅកាន់គេហទំព័រ www.harveylawcorporation.com ឬ ទូរស័ព្ទមកលេខ +85570789330 ឬអ៊ីម៉ែលមកយើងតាមរយៈ [email protected] ។
អំពីក្រុមហ៊ុនច្បាប់ Harvey Law Group (HLG)
ក្រុមហ៊ុន Harvey Law Group (HLG) គឺជាក្រុមហ៊ុនច្បាប់អន្តរជាតិដែលមានឯកទេសខាងច្បាប់អន្តោប្រវេសន៍តាមរយៈសាជីវកម្ម និងការធ្វើវិនិយោគទុនដោយមានកេរ្តិ៍ឈ្មោះទូទាំងពិភពលោក សម្រាប់តំណាងអតិថិជននិងសាជីវកម្មល្បី ៗ ។ HLG ទទួលបានពានរង្វាន់ក្រុមហ៊ុនច្បាប់អន្តោប្រវេសន៍ប្រចាំឆ្នាំនៅឯពានរង្វាន់ Macallan ALB Hong Kong Law Awards នៅឆ្នាំ 2014 និង 2017។ ក្នុងនាមជាអ្នកឈានមុខគេនៅអាស៊ីក្នុងឧស្សាហកម្មវិនិយោគនិងទទួលបានសញ្ជាតិតាមការវិនិយោគ HLG បានផ្តល់សេវាកម្មអន្តោប្រវេសន៍សម្រាប់ការវិនិយោគអស់រយៈពេលជាង 29 ឆ្នាំ ហើយ។ ។
ក្រុមហ៊ុន HLG មានការិយាល័យកណ្តាលនៅទីក្រុងហុងកុងដែលមានការិយាល័យជាង 23 កន្លែង នៅទូទាំងពិភពលោករួមមានថៃ វៀតណាម កម្ពុជា ហ្វីលីពីន Ivory Coast ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង ប្រេស៊ីល និងកំពុងពង្រីកបន្ថែមទៀត។ HLG ត្រូវបានផ្តល់សិទ្ធិត្រឹមត្រូវដោយកម្មវិធីអន្តោប្រវេសន៍តាមការវិនិយោគទាំងអស់ ដើម្បីជំរុញនិងរៀបចំពាក្យស្នើសុំក្នុងនាមវិនិយោគិន។ បច្ចុប្បន្ន HLG ផ្តល់កម្មវិធីស្នាក់នៅនិងសញ្ជាតិដោយការវិនិយោគដល់ទៅ 25 ប្រទេសនិងមានជាបន្តបន្ទាប់ទៀត៕
www.harveylawcorporation.com

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ