ជីវិតកម្សាន្ដ
យឿន ពិសី ស្ងប់ចិត្តក្រោយបុរសម្នាក់ទទួលកំហុសនិងធ្វើកិច្ចសន្យា
ភ្នំពេញ ៖ តារាចម្រៀង យឿន ពិសី ហាក់ជួបនូវបញ្ហាមិនសប្បាយចិត្តផ្ទួនៗគ្នាតែម្តង នាក្នុងអំឡុងខែនេះ ខណៈដែលរឿងមុនទើបដោះស្រាយចប់មិនទាន់បានប៉ុន្មានផង ក៏ស្រាប់កើតមានរឿងថ្មីមកដល់។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ យឿន ពិសី ទើបជួបបញ្ហាស្មុគស្មាញមួយទៀតដោយត្រូវបានបុរសវ័យចំណាស់ម្នាក់បានផ្ញើសាររិះគន់និងថែមទាំងប្រើពាក្យជេរប្រមាថធ្ងន់ធ្ងរខ្លាំងរហូតធ្វើឲ្យ យឿន ពិសី កើតក្តីខឹងនិងក្តៅស្លឹកត្រចៀកក៏ស្វែងរកកិច្ចអន្តរាគមន៍ពីមន្ត្រីសមត្ថកិច្ចខេត្តបាត់ដំបងដើម្បីព្រមានផងដែរ។

បន្ទាប់ពីកើតមានករណីនេះឡើងភ្លាមៗនោះ យឿ ន ពិសី ក៏បានចេញដំណើរទៅដល់ទឹកដីខេត្តបាត់ ដំបងដើម្បីដោះស្រាយរឿងនេះហើយជាលទ្ធផលគឺបុរសរូបនោះបានយល់ព្រមទទួលស្គាល់កំហុសនិងបានធ្វើកិច្ចសន្យានៅខាងមុខសមត្ថកិច្ចទៀតផង។

តារាចម្រៀង យឿន ពិសី បានឲ្យដឹងថា ខ្លួនពិតជាបានឡើងទៅដលើខេត្តបាត់ដំបងផ្ទាល់ដើម្បីដោះ ស្រាយនូវរឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងលោកពូម្នាក់ដែលបានជេរប្រមាថលោកនៅប៉ុន្មានថ្ងៃមុន។ លោកថាគាត់បានចូលខ្លួនមកសុំទោសនឹងព្រមទ ទួលកំហុសរបស់គាត់ដែលបានប្រព្រឹត្តខុសមកលើរូបលោកហើយ។
យឿន ពិសី បន្ថែមថា ដោយមានការសុំទោសនិងទ ទួលខុសលោកក៏មិនប្រកាន់ទោសអូសដំណើរគាត់បន្តទៅទៀតដែរគឺមានតែកាយោគយល់អធ្យាស្រ័យជាពិសេសលោកក៏មិនប្ដឹងផ្ដល់អ្វីឲ្យវែងឆ្ងាយត ទៅទៀតទេ។ លោកសង្ឃឹមថាទៅថ្ងៃមុខទៀតទង្វើទាំងអស់នេះនឹងមិនមានតទៅទៀតទេ៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


