ជីវិតកម្សាន្ដ
វិបត្តិកូវីដ ធ្វើឲ្យតារាចម្រៀងម្នាក់ទម្លាក់ការងារសិល្បៈចាប់ជំនួញថ្មីលើវិស័យអចលនទ្រព្យ
តារាចម្រៀងប្រុសលោក ថុល លីណា ដែលជាអតីតបេក្ខភាពកម្មវិធីCambodian Idolនិង X Factor Cambodian ខណ:ដែលអាជីពសិល្ប:ហាក់មានការស្ងប់ស្ងាត់មួយអន្លើរនោះ លោកក៏បានផ្តើមចាប់មុខជំនួញថ្មី។
ចំពោះមុខជំនួញថ្មីបន្ថែមលើអាជីពសិល្ប:បច្ចុប្បន្នពីសំណាក់តារាចម្រៀង ថុល លីណា នាពេលនេះ គឺលើវិស័យអចលនទ្រព្យ ខណ:ដែលលោកបញ្ជាក់ថា នេះជាការចាប់ផ្តើមការងារថ្មីឡើងវិញក្រោយការងារសិល្ប:ស្ងប់ស្ងាត់មួយរយ:ព្រោះតែកូវីដ-១៩។

លោក ថុល លីណា បានបន្ថែមថា សម្រាប់អាជីពសិល្ប: គឺលោកមិនមានបំណងបោះបង់ ឬឈប់នោះទេបើទោះបីការងារថ្មីទទួលបានជោគជ័យយ៉ាងណានោះ។ លោកថា មូលហេតុដែលស្ងប់ស្ងាត់បាត់មុខសិល្ប:មួយរយ:កន្លងមក ក៏ព្រោះតែបញ្ហានៃវិបត្តិកូវីដ-១៩។
គេចាំបានថា លោក ថុល លីណា ថ្វីត្បិតមិនជោគជ័យសម្រាប់ការប្រឡងកម្មវិធីទាំងពីរលើកខាងលើនេះក្តីតែតារារូបនេះបានវិវឌ្ឍន៍ខ្លួនក្លាយជាអ្នកចម្រៀងដែលទទួលបានការគាំទ្រ និងពេញនិយមចំពោះយុវវ័យតាមរយៈការផលិតចេញបទចម្រៀងនៅលើបណ្តាញសង្គម និងធ្វើOriginal Song ជាដើម៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


