ជីវិតកម្សាន្ដ
តារាខ្មែរ៣រូបគាំទ្រឱ្យម្ចាស់បានចិញ្ចឹមសត្វតោវិញ
ភ្នំពេញ៖ បើតាមការសង្កេតឃើញព័ត៌មាននៃសត្វតោឈ្មោលមួយក្បាលដែលត្រូវបានអាជ្ញាធររឹបអូសពីម្ចាស់ជាជនជាតិចិនចិញ្ចឹមខុសច្បាប់កាលពីប៉ុន្មានថ្ងៃមុននេះបានក្លាយជាប្រធានបទក្តៅ និងល្បីរន្ធឺនៅលើបណ្ដាញសង្គម។
ទន្ទឹមគ្នានោះក៏មានការបញ្ចេញមតិជាច្រើនជុំវិញរឿងរ៉ាវមួយនេះ ខណៈមហាជនមួយចំនួនធំក៏បានទទូចសុំឱ្យអាជ្ញាធរយោគយល់ជុំវិញបញ្ហានេះ ដោយព្រមប្រគល់ឱ្យសត្វតោនេះត្រលប់ទៅម្ចាស់ដើម បន្ទាប់យកទៅដាក់សួនសត្វភ្នំតាម៉ៅអស់រយៈពេល៣ថ្ងៃមកនេះ។
ដោយឡែកមិនខុសគ្នាពីមហាជននោះទេ គេក៏ឃើញមានអ្នកសិល្ប:ប្រុស-ស្រី៣រូបបានបញ្ចេញមតិដោយគាំទ្រឱ្យម្ចាស់បានចិញ្ចឹមសត្វតោវិញផងដែរ។ ចំពោះតារាល្បីៗទាំង៣រូបនោះរួមមាន៖
១. តារាចម្រៀងសម្លេងផ្អែម សុខ ពិសី បានលើកឡើងថា សូមមេត្តាអនុញ្ញាតឱ្យតោបានវិលត្រឡប់មកផ្ទះវិញផង ព្រោះគេបានកាច់ចង្កូម និងក្រចកអស់ហើយ បើខុសឆ្គងសូមអនុគ្រោះ។
២. តារាសម្តែង អ៊ុន សិទ្ធា បានលើកឡើងដែរថា បងប្អូនទាំងអស់គ្នាគាំទ្រឱ្យសត្វតោទៅម្ចាស់គេវិញអត់? សម្រាប់ខ្ញុំគាំទ្រ ព្រោះសត្វអត់សុីអាហារទេ ព្រោះវានឹកម្ចាស់វា។ ទោះឱ្យគ្នាទៅរស់នៅភ្នំតាម៉ៅពិតមែន តែវាមិនអាចផ្តល់សេចក្តីសុខដូចនៅជាមួយម្ចាស់វាទេ។
៣. តារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា គឺមិនខុសគ្នាពីតារាប្រុស-ស្រីទាំងពីររូបខាងលើនោះទេ លោកក៏បានបញ្ចេញមតិគាំទ្រឱ្យម្ចាស់បានចិញ្ចឹមសត្វតោវិញផងដែរ។

សូមបញ្ជាក់ថាកាលពីព្រឹថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បុរសជនជាតិចិនដែលជាម្ចាស់របស់សត្វតោ បានទៅមើលតោចិញ្ចឹមរបស់ខ្លួនបន្ទាប់ពីត្រូវបានគេនាំយកទៅកាលពីប៉ុន្មានថ្ងៃមុននេះ។
តាមរយៈរូបភាព និងវីដេអូដែលបានបង្ហោះនៅក្នុង Story របស់បុរសជនជាតិចិនរូបនោះបានបង្ហាញពីការនឹករឭក មនោសញ្ចេតនា ក្តីស្រលាញ់ ដែលម្ចាស់មានចំពោះសត្វតោឈ្មោលនោះ ហើយអ្វីដែលកាន់តែក្តុកក្តួលទៀតនោះគឺឃើញសកម្មភាពសត្វតោនោះស្ទុះមកឱបម្ចាស់របស់ខ្លួន៕
អត្ថបទ៖ ចាន់រ៉ា






-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


