ជីវិតកម្សាន្ដ
“សាស្ត្រាចារ្យតន្ត្រីបុរាណលើកទឹកចិត្តឲ្យយុវជនជួយផ្សព្វផ្សាយវប្បធម៌ខ្មែរ កុំឲ្យបាត់បង់”
ផ្ដើមចេញពីគ្រួសារអ្នកសិល្បៈ ដែលមានឪពុកជាអ្នកច្រៀងភ្លេងការ និងលេងឧបករណ៍ភ្លេងឃឹម លោកសាស្ត្រាចារ្យ យន់ ខៀន បានចាប់ផ្ដើមរៀនលេងឧបករណ៍ភ្លេងឃឹម តាំងពីគាត់មានអាយុ ៧ឆ្នាំមកម្ល៉េះ។ ដោយសារមាននិស្ស័យជ្រាលជ្រៅ និងមានទេពកោសល្យពីធម្មជាតិផង លោកសាស្ត្រាចារ្យ យន់ ខៀន ក៏បន្តរៀនលេងឧបករណ៍ភ្លេងបុរាណខ្មែរជាច្រើនផ្សេងទៀត ដូចជា តាខេ និងទ្រជាដើម។
បច្ចុប្បន្ន លោកសាស្ត្រាចារ្យ យន់ ខៀន គឺជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានសមាគមមិត្តតន្ត្រីករ ហើយកាលពីថ្មីៗនេះ លោកក៏បានក្លាយជាគណៈកម្មការមួយរូប ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២ផងដែរ។
គួររំលឹកផងដែរថា កម្មវិធីវង់តន្ត្រីខ្មែរ បង្កើតឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ ដែលបានបើកឱកាសស្វាគមន៍ដល់អ្នកស្នេហាវិស័យសិល្បៈបុរាណខ្មែរគ្រប់ទម្រង់ បញ្ចេញនូវទេពកោសល្យរបស់ខ្លួន ក្នុងវិញ្ញាសា «សិល្បៈបុរាណចម្រុះ»។ នៅក្នុងកិច្ចសម្ភាសពិសេសជាមួយគណៈកម្មការមេប្រយោគក្នុងកម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ យន់ ខៀន បានមានប្រសាសន៍ថា៖ “តន្ត្រីផ្សាភ្ជាប់ជាមួយជីវិតរស់នៅរបស់មនុស្សតាំងពីថ្ងៃកើត រហូតដល់ថ្ងៃស្លាប់។ នៅគ្រប់ជាតិសាសន៍ទាំងអស់ តន្ត្រីទូទៅមិនថាបុរាណឬសម័យ រមែងពាក់ព័ន្ធនឹងជំនឿ សាសនា ប្រពៃណី ទំនៀមទម្លាប់ និងកីឡា”។

ប្រធានសមាគមមិត្តតន្ត្រីកររូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា “បើទោះបីជាមានវប្បធម៌បរទេសជ្រាបចូលវប្បធម៌ខ្មែរក៏ដោយចុះ ប៉ុន្តែយើងក៏ត្រូវអភិរក្ស លើកស្ទួយសិល្បៈបុរាណខ្មែរ និងត្រូវស្គាល់ឲ្យច្បាស់ថាអ្វីជារបស់ខ្មែរ អ្វីទៅជាអត្តចរិត និងលក្ខណៈរបស់ខ្មែរ”។ ជាមួយគ្នានោះ លោកក៏បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ឲ្យចូលរួមថែរក្សាការពារមរតកវប្បធម៌បុរាណខ្មែរទាំងអស់គ្នា ព្រោះនេះគឺជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ។

គួរបញ្ជាក់ថា កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ ជិតឈានដល់ថ្ងៃឈប់ទទួលវីដេអូប្រកួតហើយ ដោយនឹងបិទបញ្ចប់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។
ចំពោះជ័យលាភីលេខ ១ លេខ២ និង លេខ៣ នឹងទទួលបានទឹកប្រាក់រង្វាន់ដូចជា៖
-ជយលាភីលេខ១៖ ១២,០០០,០០០រៀល
-ជយលាភីលេខ២៖ ៨,០០០,០០០រៀល
-ជយលាភីលេខ៣៖ ៤,០០០,០០០ រៀល។
*សម្រាប់ព័ត៌មានលំអិតសូមទាក់ទងមកកាន់លេខទូរស័ព្ទ 099 914 121 / 098 914 121 ហើយនិងមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV ផងដែរ។
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



