ជីវិតកម្សាន្ដ
ឌឿ វិសាល ត្រៀមបទរៀបរាប់ការលះបង់ក្រុមគ្រូពេទ្យកូវីដ-១៩ ដែលឃ្លាតឆ្ងាយគ្រួសារ
ភ្នំពេញ ៖ ជាគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងកូវីដ-១៩ និងតារាចម្រៀងរូបសង្ហាលោក ឌឿ វិសាល ហៅធូ បានធ្វើឲ្យមហាជនផ្ទុះការសរសើរនិងគាំទ្រខ្លាំងបន្ទាប់ពីលោកបានលះបង់ពេលវេលាដើម្បីចូលរួមកំចាត់កូវីដ-១៩។

ទន្ទឹមគ្នាកំពុងបំពេញការងារជាគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងកូវីដ-១៩នេះដែរ តារាចម្រៀង ឌឿ វិសា ល ក៏ត្រូវបានបង្ហើបពីការត្រៀមចេញបទចម្រៀងថ្មីមួយបទទៀតដែលច្រៀងរៀបរាប់ពីការលះបង់របស់ក្រុមគ្រូពេទ្យកូវីដ-១៩ ដែលឃ្លាតឆ្ងាយគ្រួសារដើម្បីសង្គ្រោះជីវិតអ្នកជំងឺ។

ឌឿ វិសាល បានបញ្ជាក់ថា លោកកំពុងរៀបចំបទចម្រៀងមួយបទតាមសំណូមពររបស់លោកគ្រូអ្នកគ្រូជាច្រើនដែលគាត់បានឃ្លានឆ្ងាយពីគ្រួសារប្តីប្រពន្ធ កូន គូដណ្តឹង ដើម្បីមកបំពេញកាតព្វកិច្ចជាគ្រូពេទ្យជូនជាតិ។

តារាចម្រៀង ឌឿ វិសាល បាននិយាយបន្ថែមថា ពេលនេះខ្ញុំត្រូវតាមដាននឹងសង្កេតកត់ទុកនៅអ្វីដែលខ្ញុំបានឃើញព្រោះអារម្មណ៍មានគ្រួសារខ្ញុំមិនទាន់មាន។ មហាជនបានបង្ហាញការគាំទ្រចំពោះលោក ឌឿ វិសាល។

សូមបញ្ជាក់ថា លោក ឌឿ វិសាលត្រូវបានទស្សនិកជនដឹងថា លោកគឺជាតារាចម្រៀងមួយដួងដែលសុខចិត្តលះបង់ចោលការងារសិល្បៈដើម្បីចូលរួមបេសកកម្មជាកងទ័ពអាវសជួយដល់ប្រជាពលរដ្ឋក្នុងដំណាក់កាលកូវីដ-១៩។ ទង្វើនេះទទួលបានការគាំទ្រនិងកោតសរសើរច្រើនពីមហាជន៕
ដោយ ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


