ជីវិតកម្សាន្ដ
សាយ បង្កើតកម្មវិធីថ្មីមួយទៀតដើម្បីភ្ជាប់ទំនាក់ទំនងការងារមនុស្សធម៌
តារាចម្រៀងលោក អួន បឋម ហៅ សាយ បានប្រកាសបង្កើតកម្មវិធីមួយទៀតដែលជាផ្នែកមួយដើម្បីរក្សាសុខភាពផ្លូវកាយ និងតភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នាព្រមទាំងបានចូលរួមក្នុងកិច្ចការងារមនុស្សធម៌សង្គម។

លោក សាយ បានបញ្ជាក់ថា ឆ្នាំ២០២០ និង២០២១ គឺជាឆ្នាំដ៏លំបាកសម្រាប់ពួកយើងទាំងអស់គ្នា ជំងឺកូវីដ-១៩បានផ្លាស់ប្ដូររបៀបការរស់នៅរបស់ពួកយើង និងធ្វើឱ្យបាត់បង់នូវប្រភពចំណូលជាច្រើនរបស់សហគ្រាសនិងស្ថាប័ននានាដែលកំពុងធ្វើប្រតិបត្តិការជួយដល់សង្គម។
លោកបន្តថា វាព្រមទាំងបានប៉ះពាល់ដល់ទម្លាប់ការថែរក្សាសុខភាព និងកាត់ផ្ដាច់ទំនាក់ទំនងរវាងពួកយើងទាំងអស់គ្នា។ ដើម្បីឆ្លើយតបជាមួយនឹងស្ថានភាពបរិបទថ្មីមួយនេះពួកយើងបានបង្កើតនូវកម្មវិធី “RUN WITH SAI Virtual Run 2021″។

លោក សាយ បន្ថែមទៀតថា នេះជាផ្នែកមួយដើម្បីរក្សាសុខភាពផ្លូវកាយនិងតភ្ជាប់ទំនាក់ទំនងរវាងគ្នានឹងគ្នាដើម្បីរក្សាសុខភាពផ្លូវចិត្តព្រមទាំងបានចូលរួមក្នុងកិច្ចការងារមនុស្សធម៌។ ចូលរួមជាមួយពួកយើងដើម្បីសុខភាព ចូលរួមជាមួយពួកយើងដើម្បីកិច្ចការងារមនុស្សធម៌៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


