ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី បង្ហើបតម្រុយវាំងននខ្មៅ រឿងក្ដីជាមួយលោក អ៊ិន សុភិន
ករណីរឿងក្តីក្តាំរវាងពិធីករ សុខ រ៉ាស៊ី និងលោក អ៊ិន សុភិន កាលពីថ្មីៗនេះត្រូវបានលោក សុខ រ៉ាស៊ី សម្រេចដាក់ពាក្យប្តឹងទៅដល់តុលាការហើយ ក្រោយការសម្របសម្រួលគ្នាលើកទី១នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពុំទទួលបានលទ្ធផល។
យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវនេះហាក់មានការស្ងប់ស្ងាត់មួយរយ:នោះ លោក សុខ រ៉ាស៊ី ក៏បានបង្ហើបពីតម្រុយថា សម្រាប់វាំងននខ្មៅនឹងបង្ហាញឆាប់ៗនេះហើយ។ លោក សុខ រ៉ាស៊ី បានលើកឡើងថា វាំងននខ្មៅជិតបង្ហាញហើយអ្នកជំពាក់លុយខ្ញុំ។

លោក សុខ រ៉ាស៊ី បានបញ្ជាក់បែបនេះថា អ្នកខ្លះគេឆ្ងល់ថាកូវីដគាត់អត់មានលុយសងទេដឹងបងទាគាត់ពេលនេះ? ខ្ញុំប្រាប់ទៅវិញថា បើអត់លុយមែន មិនមែនព្យាយាមគេចទេ តេក៏មិនលើក ហើយសុំឲ្យសងខ្ញុំមួយខែ៥០០ដុល្លារក៏បាន ទុកខ្ញុំបងធនាគារ។
លោក សុខ រ៉ាស៊ី បន្ថែមថា គេមិនខ្វល់ គេមានលុយ តែគេមិនព្រមសងយើង យើងឈឺចាប់ទេ? មួយខែ មួយខែបង់ធនាគារ បង់ផ្ទះ បង់ឃ្លាំង បើកលុយកម្មករ អ្នកណាជួយយើង? បានខ្ញុំឆ្អែតចិត្តគេមានលុយមានទ្រព្យមិនហ៊ានលក់សងយើង ចុះយើងពិបាកបានអ្នកណាជួយ?។
លោក សុខ រ៉ាស៊ី ធ្លាប់បញ្ជាក់ប្រាប់កម្ពុជាថ្មីដែរថា ករណីរឿងក្តីក្តាំរបស់លោកបានចូលដល់តុលាការហើយដោយលោកសង្ឃឹមថា យុត្តិធម៌នឹងមានចំពោះជនរងគ្រោះដូចរូបលោក ព្រោះរឿងនេះភាគីដែលជំពាក់លុយហាក់មានចេតនាផ្គើនណាស់។

លោក សុខ រ៉ាស៊ី បានបន្តថា នៅក្នុងពាក្យបណ្តឹងរបស់លោកដែលដាក់ទៅតុលាការនោះ គឺប្តឹងទាមទារលោក អ៊ិន សុភិន ចំនួន២ចំណុចគឺ១.ប្តឹងទារលុយដែលជំពាក់ថ្លៃជួលឆាកចំនួន១៥,៧០០ដុល្លារ និង២.ទាមទារសំណងជំងឺចិត្តចំនួន៣៥,០០០ដុល្លារ។
ជុំវិញរឿងរ៉ាវខាងលើនេះ លោក អ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្ស កម្ពុជាថ្មី មិនទាន់អាចស្វែងរកការ បកស្រាយបាននៅឡើយទេ គិតរហូតមកទល់ពេលនេះ ខណ:មហាជនជាច្រើនកំពុងរង់ចាំមើលលទ្ធផល ពីតុលាការផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


