ជីវិតកម្សាន្ដ
ខ្ញុង សុំមហាជនម្នាក់ ១ដុល្លារទុកឲ្យកូនៗ ខណៈខ្លួនប្រឈមជាប់ពន្ធនាគារ រឿងបំណុលជាង ៥០ម៉ឺនដុល្លារ
តារាកំប្លែង ខ្ញុង បានដាច់ចិត្តទម្លាយការពិត នូវរឿងរ៉ាវដែលខ្លួនជំពាក់បំណុលគេ រហូតដល់ទៅជាង ៥០ម៉ឺនដុល្លារអាមេរិក។ ការទម្លាយនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាមិញទន្ទឹមគ្នា នៃការទម្លាយការពិត ដោយគ្មានការលាក់លៀម ឬគេចវេសពីសំណាក់ ខ្ញុង នេះដែរគេឃើញមានទស្សនិកជនមួយចំនួន បានបង្ហាញការអាណិត និងខ្លះទៀតរិះគន់ដល់នាង។ ចំណែកមួយចំនួនទៀត ក៏បានលើកទឹកចិត្តផងដែរ។
តាមការរៀបរាប់នោះ ខ្ញុង បានសារភាពថា អ្នកនាងពិតជាបានខ្ចីបំណុល ម្ចាស់បំណុលជាច្រើនទាំងមានសែក គ្មាន សែក។ អ្នកនាងពិតជាអស់លទ្ធភាព ក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។ ដូច្នេះនាងមានតែត្រូវជាប់ពន្ធនាគារ ដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុល តទៅទៀតទេ។
អ្នកនាង ខ្ញុង បានលើកឡើងទាំងទឹកភ្នែកទៀតថា «ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារដូចនេះហើយ ដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រ នឹងបានបាយហូបសូមបងប្អូន ដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុគ្រោះផ្តល់ជូនខ្ញុំ ១ដុល្លារផងចុះ នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុន និងជូនពរបងប្អូនទាំងអស់គ្នា ជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី»។
តារាកំប្លែង ខ្ញុង ក្រៅតែចូលខ្លួនសារភាពនៅសាលាដំបូងរាជធានីភ្នំពេញ អ្នកនាងក៏បានអំពាវនាវដោយការអង្វរ និងស្នើសុំការយោគយល់ ពីម្ចាស់បំណុលទាំងអស់ មេត្តាទុកឱកាសជាថ្មី ដើម្បីឲ្យអ្នកនាងមានពេលរកស៊ី ដោះបំណុលទាំងនេះផង ព្រោះនាងមិនបានរត់គេចវេសឡើយ៕
អត្ថបទ៖ ចាន់ រ៉ា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


