ជីវិតកម្សាន្ដ
ក្រោយសាមីខ្លួនចេញមុខសុំទោស អតីតមិត្តស្រី Kim Seon Ho ថាគ្រប់យ៉ាងជារឿងយល់ច្រឡំ
បន្ទាប់ពីលោក Kim Seon-ho តួឯកប្រុសរឿង “Hometown Cha-Cha-Cha” បានចេញមុខសុំទោសជាសាធារណៈចំពោះអតីតមិត្តស្រី ជុំវិញរឿងរ៉ាវឱ្យនាងរំលូតកូន ប៉ុន្មានម៉ោងក្រោយមក នាងបានចេញមុខសារភាពថារឿងទាំងអស់នោះសុទ្ធតែជាការយល់ច្រឡំប៉ុណ្ណោះ ដោយនាងបានទទួលការសុំទោសពីលោករួចមកហើយ។
ប្រភពពី Koreaboo បានឱ្យដឹងថា អតីតមិត្តស្រី លោក Kim Seon-ho បានបង្ហោះសារមួយក្នុងបណ្តាញសង្គមរបស់នាង ដោយនិយាយការពិតថា៖
“ខ្ញុំសុំទោសដែលការបង្ហោះរបស់ខ្ញុំធ្វើឱ្យប៉ះពាល់ដល់មនុស្សជាច្រើន។ ខ្ញុំនិងគាត់ពិតជាធ្លាប់ស្រឡាញ់គ្នាយ៉ាងខ្លាំង ដូចនេះខ្ញុំមិនអាចបន្តមើលគាត់ទទួលរងគ្រោះដោយសារតែការបង្ហោះរបស់ខ្ញុំនោះទេ។ កន្លងមក ខ្ញុំបានទទួលការសុំទោសពីគាត់ (Kim Seon Ho)រួចហើយ នេះគ្រាន់តែជារឿងយល់ច្រឡំទេរវាងយើងទាំងពីរប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាឈប់មានព័ត៌មានមិនពិតណាមួយដែលទាក់ទងនឹងពួកយើងបន្តទៅទៀត។”

ដោយសារតែរឿងយល់ច្រឡំមួយនេះ តារាសម្តែង Kim Seon Ho បានបាត់បង់ការងារថតនិងខកខានរឿងថ្មីជាច្រើនរឿង។ យ៉ាងណាក្ដី អតីតមិត្តស្រីរូបនោះបានបង្ហាញអារម្មណ៍សោកស្តាយ និងចេញមុខសុំទោសចំពោះការខូចខាតដែលបណ្តាលមកពីការបង្ហោះរបស់នាង៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួឯកប្រុស “Hometown Cha-Cha-Cha” ចេញមុខសុំទោសជុំវិញរឿងអាស្រូវដែលឱ្យអតីតមិត្តស្រីរំលូតកូនចោល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


