ជីវិតកម្សាន្ដ
ហ្វេនត្រៀមជូតទឹកភ្នែក ភាពយន្ត “More Than Blue” ត្រូវបានថតម្ដងទៀត ជាស៊េរីរឿងភាគនៅលើ Netflix
ខ្សែភាពយន្តមនោសញ្ចេតនាខ្នាតធំរបស់ តៃវ៉ាន់ ដែលល្បីល្បាញខ្លាំងកាលពីឆ្នាំ ២០១៨ ត្រូវបានក្រុមហ៊ុន Netflix យកមកផលិតជាថ្មី ដោយកែប្រែជារឿងភាគវិញម្ដង នៅឆ្នាំ ២០២១នេះ។

នាពេលថ្មីៗនេះ រឿង More Than Blue ដែលទទួលបានប្រជាប្រិយភាពខ្លាំងកាលពី ៣ឆ្នាំមុន ត្រូវបានថតឡើងវិញជាស៊េរីរឿងភាគចំនួន ១០ភាគ និងត្រូវបានចាក់បញ្ចាំងជាបណ្ដើរៗហើយ នៅលើ Netflix។

រឿងនេះ ជារឿងស្នេហាដ៏កម្សត់របស់តួប្រុសឈ្មោះ K និងតួឯកស្រីឈ្មោះ Cream។ K ត្រូវបានម្តាយបោះបង់ចោល បន្ទាប់ពីការស្លាប់របស់ឪពុក ចំណែក Cream បានបាត់បង់គ្រួសារទាំងមូលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ។ ដោយមានកាលៈទេសៈស្រដៀងគ្នានេះ អ្នកទាំងពីរក្លាយជាមិត្តសម្លាញ់នឹងគ្នា ហើយរស់នៅក្នុងផ្ទះតែមួយជាមួយគ្នា តាំងពីជំទង់ រហូតមានការងារធ្វើរៀងខ្លួន។ ប៉ុន្តែចុងបញ្ចប់ តួអង្គទាំងពីរ មិនបានជួបគ្នានោះទេ ដោយតួប្រុសបាន ស្លាប់ដោយសារជំងឺ។
រឿង More Than Blue ជារឿងដែលធ្វើឱ្យហ្វេនទទួលបាននូវគំនិតអប់រំជាច្រើន បន្ទាប់ពីទស្សនា ក៏ជារឿងដែលជាប់ចំណាត់ថ្នាក់ខាងកម្សត់បំផុត ធ្វើទស្សនិកដែលមើលហើយ មិនអាចទប់ទឹកភ្នែកបានឡើយ។

យ៉ាងណាមិញ ពេលនេះ រឿង More Than Blue នឹងផលិតឡើងវិញ ប្ដូរទាំងតួ និងអូសបន្លាយសាច់រឿងកាន់តែលម្អិតរហូតដល់ ១០ ភាគឯណោះ។ ចង់ដឹងការថតថ្មី ល្អមើលប៉ុនណា មានតែរង់ចាំទស្សនាទាំងអស់គ្នា៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពានរង្វាន់កំពូលតួសម្ដែងឆ្នើមប្រចាំឆ្នាំ ២០២១ បានទៅលើតារាកូរ៉េ ៣ដួងនេះ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


