៥ថ្ងៃហើយ បន្ទាប់ពីជួបគ្រោះថ្នាក់ ប្រាសាទ ដាវី នៅមិនទាន់ដឹងខ្លួនទេ ខណៈម្តាយកាន់តែបារម្ភ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

៥ថ្ងៃហើយ បន្ទាប់ពីជួបគ្រោះថ្នាក់ ប្រាសាទ ដាវី នៅមិនទាន់ដឹងខ្លួនទេ ខណៈម្តាយកាន់តែបារម្ភ

បានផុស

នៅ

គិតមកទល់ពេលនេះ មានរយៈពេល៥ថ្ងៃ ហើយដែលអតីតបវរកញ្ញាចក្រវាល(Top10)កញ្ញា ប្រាសាទ ដាវី បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ បង្ក​ឲ្យ​នាង​ដេក​សន្លប់​ស្ដូកស្ដឹង​នៅ​មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយសារ​ហេតុផល​នេះហើយ​ បានធ្វើ​ឲ្យ​មហាជន​ និង​អ្នកគាំទ្រ​បង្ហាញ​ការព្រួយបារម្ភ​គ្រប់គ្នា​ខណៈអ្នក​ម្តាយ​របស់ ប្រាសាទ ដាវី​ ក៏បាន​បន់ស្រន់​ឱ្យ​រូប​នាង​ឆាប់​ដឹងខ្លួន​ឡើយ​វិញ​ផង​ដែរ​។​ កញ្ញា​ប្រាសាទ ដាវី បច្ចុប្បន្ន​ត្រូវបាន​គេ​ដឹងថា​ នាង​កំពុងតែបន្ត​ស្ថិតនៅក្នុង​បន្ទប់​ICU​នៅឡើយ​ ព្រោះ​មាន​កំណក​ឈាម​ក្នុង​ខួរក្បាល​។​

​តាមរយៈនេះដែរ​ ចំពោះ​អ្នក​ម្តាយ​របស់​តារា​ស្រី​កញ្ញា ប្រាសាទ ដាវី ឯណោះ​វិញ​ក្រៅតែពី​ការបារម្ភ​មកលើ​កូនស្រី​បណ្ដូលចិត្ត​ គាត់​ក៏បាន​ថ្លែង​ពាក្យ​ក្នុង​ចិត្ត​ដោយ​ខ្លី​ថា​«​កុំ​ឌឺ​ដាក់​ម៉ាក់​៥​ថ្ងៃ​ហើយ​ឆាប់​មក​ផ្ទះ​វិញ​ឃ្វិ ឮ​ម៉ាក់​ហៅ​ទេ​?»​។​ដោយសារ​ឃើញ​ស្ថានភាព​នេះ​ ក៏មាន​មិត្តភក្តិ​និង​អ្នកគាំទ្រ​ជាច្រើន​បាន​ជូនពរ​ឲ្យ​នាង​ឆាប់​ជា​សះស្បើយ​ផងដែរ​។​

​សូមបញ្ជាក់ថា​ តារា​ស្រី​កញ្ញា ប្រាសាទ ដាវី កាលពី​ថ្ងៃទី​១២​ ខែវិច្ឆិកា ​ឆ្នាំ២០២១​កន្លង​ទៅ បាន​ជួប​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​OCIC​ ដោយ​ត្រូវ​រថយន្តឈ្នួល​បាន​បើក​បុក​ពីក្រោយ​ពេញ​ទំហឹ​ង​បន្ទាប់ពី​នាង​ធ្វើដំណើរ​ចេញពី​ធ្វើការ​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ និង​មាន​ឈាមកក់​ក្នុង​ក្បាល​ទៀត​ផង​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services