ជីវិតកម្សាន្ដ
Jennifer Aniston ថតឈុតអាក្រាតកាយទាំងស្រុង ក្នុងខ្សែភាពយន្តថ្មី
តារាសម្ដែងអាមេរិកាំង Jennifer Aniston អាក្រាតកាយទាំងស្រុងពេលថតឈុតងូតទឹកក្នុងខ្សែភាពយន្តភាគ The Morning Show របស់ Apple TV+ នាររដូវកាលទី២។

ខ្សែភាពយន្តភាគទូរទស្សន៍ The Morning Show ត្រូវបានតារាស្រីរូបនេះដើរតួជាពិធីការិនីព័ត៌មានឈ្មោះ Alex Levy និងមានការចូលរួមសម្ដែងពីតារាស្រី Reese Witherspoon និងលោក Steve Carell ផងដែរ។

ក្នុងភាពយន្តនេះដែរ Jennifer Aniston បានថតស្រាតននលគកក្នុងឈុតងូតទឹក ក្រោយពីនិយាយព័ត៌មានរួច។យ៉ាងណាក្ដី ឈុតនេះ មិនមែនជាឈុតតែមួយដែលតារាសម្ដែងវ័យ ៥២ឆ្នាំរូបនេះថតស្រាតនោះទេ នៅមានឈុតស្នេហារោលរាលផ្សេងទៀត ដែលសុទ្ធសឹងតែអាក្រាតកាយស្ទើរទាំងស្រុង។

យ៉ាងណាមិញ វាក៏មិនមែនជាលើកដំបូងនោះដែរសម្រាប់ Jennifer Aniston ដែលហ៊ានថតបញ្ចេញដងខ្លួនគ្មានសល់បែបនេះ ព្រោះកន្លងមកនាងធ្លាប់ថត MV និងខ្សែភាពយន្តជាច្រើនរឿងផ្សេងទៀត ដែលសុទ្ធតែបង្ហាញរាងកាយដែលគ្មានសម្លៀកបិទបាំង។

ដោយឡែក ឈុតស្រាតងូតទឹកក្នុងខ្សែភាពយន្តភាគ The Morning Show តួឯកស្រីរូបនេះ ប្រាប់ថា ខ្លួននាងពិបាកសម្ដែងដូចគ្នា ព្រោះត្រូវបញ្ចូលអារម្មណ៍ខ្លាំង ដោយសារឈុតនោះតួស្រីកំពុងស្មុគស្មាញខ្លាំងបំផុតអំពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ដោយសារបញ្ហាជំងឺរាលដាលក្នុងសហគមន៍ ទើបក្រោយចប់ពីការងារភ្លាម នាងក៏បន្ធូរអារម្មណ៍ដោយការទៅងូតទឹក ហើយវាមិនចម្លែកអ្វីឡើយ ព្រោះនរណាៗក៏តែងតែស្រាតងូតទឹក ដូច្នេះសម្រាប់នាងការថតបែបនេះ ទើបវាដូចទៅនឹងធម្មជាតិពិតៗ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កូនស្រីស្តេចចម្រៀងប៉ុប Michael Jackson បញ្ចេញរូបថតអាក្រាតកាយក្នុងបន្ទប់ទឹក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


