Connect with us

ជីវិតកម្សាន្ដ

ណាហ្គាវើលដ៍ ផ្តល់ជូនដ៏អស្ចារ្យនាឱកាសចុងឆ្នាំ!

បានផុស

នៅ

ពេលវេលាដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ បានមកដល់ម្តងទៀតហើយ! ណាហ្គាវើលដ៍ សូមចូលរួមអបអរជាមួយពុកម៉ែបងប្អូនទាំងអស់ នៅក្នុងឱកាសដ៏ពិសេសនេះ ដោយ​ផ្តល់ជូន​នូវ​ការតុបតែង​ដ៏​ទាក់ទាញ ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់ នំ​ប្រពៃណី និង​ការផ្តល់ជូន​ជាច្រើន​ទៀត​។ សូម​អញ្ជើញ​ទៅ​ណាហ្គា​វើ​លដ៍​ ដើម្បី​ទទួលយក​នូវ​អនុស្សាវរីយ៍​មិនអាច​បំភ្លេចបាន​នៅក្នុង​ខែធ្នូ​នេះ​!

នៅក្នុង​អគារ​ណាហ្គា​វើ​លដ៍ ត្រូវបាន​តុបតែង​ដោយ​អំពូល​ភ្លើង​យ៉ាង​ភ្លឺ​ផ្លេក​ដែល​បង្កើត​នូវ​បរិយាកាស​ដ៏​មនោ​រម្យ​សម្រាប់​គ្រប់គ្នា​។ ប្រសិនបើ​ពុក​ម៉ែ​បងប្អូន​ចង់​ថតរូប​ជាមួយ​ម៉ាស់​ស្កុ​ត​រូប​ខ្ញី សូម​ស្វែងរក​គាត់​នៅក្នុង​អគារ​ពី​ម៉ោង ៣ រសៀល​ដល់​ម៉ោង ៨ យប់ រៀងរាល់ថ្ងៃ ពីថ្ងៃ​ទី​១៦ ដល់ ២៦ ខែធ្នូ​។ ខាងក្រៅ​អគារ​ណាហ្គា​វើ​លដ៍​នៅលើ​សួនច្បារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានការ​តុបតែង​ជាមួយនឹង​អំពូល​ភ្លើង​ណូអែល​ដ៏​ទាក់ទាញ​! បំភ្លឺ​ពី​ម៉ោង ៥:៣០ ល្ងាច​ដល់​ម៉ោង ១១ យប់​រហូតដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ រូប​ធំៗ​ដែល​ត្រូវបាន​ដំឡើង​នៅលើ​សួនច្បារ រួមមាន រូប​មនុស្ស​ព្រិល រូប​ក្តាន់ រូប​ស្ករ​គ្រាប់ រូប​លោកតា​ណូអែល រូប​ផ្កាយ និង​រូប​ដើមឈើ​ណូអែល​កម្ពស់ ១៨ ម៉ែត្រ​ផងដែរ​។ ក្នុងខណៈពេល​ថតរូប សូម​រក្សា​គម្លាត​សុវត្ថិភាព និង​ពាក់​ម៉ាស់​មុខ​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

ការតុបតែងដ៏ភ្លឺចែងចាំង និងទាក់ទាញនៅខាងក្នុង និងខាងក្រៅអគារណាហ្គាវើលដ៍សម្រាប់ពុកម៉ែបងប្អូនថតរូបទុកជាអនុស្សាវរីយ៍ និងកម្សាន្ត។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រីករាយ​ថ្ងៃ​ឈប់សម្រាក​ចុងឆ្នាំ និង​ពិសា​ម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់​នៅ​ភោជនីយដ្ឋាន 2Pangea (​ជាន់​ទី​២ ណាហ្គា​វើ​លដ៍​ទី​២) ដែល​ពុក​ម៉ែ​បងប្អូន​អាច​ពិសា​អាហារ​ប៊ុ​ហ្វេ​ពេល​ល្ងាច​តាមចិត្ត ពី​ម៉ោង ៥:៣០ ល្ងាច​ដល់ ៩:៣០ យប់ រៀងរាល់ថ្ងៃ ពីថ្ងៃ​ទី​១៥ ដល់ ៣១ ខែធ្នូ​នៅក្នុង​ភោជនីយដ្ឋាន​ដែលមាន​បរិយាកាស​ដ៏​ល្អ និង​ម៉ាស៊ីន​បាញ់​ព្រិល​ដែល​ពុក​ម៉ែ​បងប្អូន​អាច​ថត​ដើម្បី​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​។ ម្នាក់​ត្រឹមតែ ១៨$ ពុក​ម៉ែ​បងប្អូន អាច​ពិសា​ម្ហូប​ពិសេសៗ​ឥត​កំណត់ ដូចជា អយ​ស្ទ័​រ​ស្រស់ សាច់​អាំង ម្ហូប​ពេញនិយម​បែប​អាស៊ី ម្ហូប​អឺរ៉ុប បង្អែម និង​អាហារ​ជាច្រើន​មុខ​ទៀត​។ បន្ថែម​ម្នាក់ ១០$ សម្រាប់​ការ​ពិសា​ស្រា​ទំពាំងបាយជូរ​ឥត​កំណត់​។ សម្រាប់​ថ្ងៃ​ពិសេស​នៅ​ថ្ងៃទី​២៤ ទី​២៥ និង​ទី​៣១ ខែធ្នូ ពុក​ម៉ែ​បងប្អូន អា​ច​កុម្ម៉ង់​ម្ហូប​ជាច្រើន​មុខ​បន្ថែមទៀត (​ម្នាក់ ២៥$)​។ \

​សម្រាប់​ការអបអរ​បុណ្យ​ណូអែល​ប្រកបដោយ​ភាពស្និទ្ធស្នាល​នៅ​ថ្ងៃទី​២៤ និង ២៥ ខែធ្នូ ពុក​ម៉ែ​បងប្អូន អាច​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន​បារាំង Le Gourmet ជាន់​ទី​១ ណាហ្គា​វើ​លដ៍​ទី​១​។ ម្នាក់​ត្រឹមតែ ៤៥$ ពុក​ម៉ែ​បងប្អូន នឹង​អាច​ពិសា​អាហារ​ឈុត​ពេល​ល្ងាច ៥ មុខ រួមមាន មាន់​ទួ​គី​ដុត (​ពិសា​ឥត​កំណត់​) នំ​ណូអែល​ដុត​ជាមួយ​ស្រា ស្រា​ទំពាំងបាយជូរ​មួយ​កែវ​ឥតគិតថ្លៃ និង​អាហារ​ជាច្រើន​ទៀត​។ បម្រើ​ជូន​ពី​ម៉ោង ៥:៣០ ល្ងាច​ដល់ ៩:៣០ យប់​។ ទំនាក់ទំនង​កក់​ទុក​មុន ០១៥ ៤០២ ៣៤៥ ឬ [email protected]

ចែករំលែក​ភាព​ផ្អែមល្ហែម និង​ក្តី​ស្រឡាញ់​ចេញពី​បេះដូង​ក្នុងឱកាស​បុណ្យ​ណូអែល​! នំ​ប្រពៃណី​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ណាហ្គា​វើ​លដ៍ រួមមាន នំ​រូប​ផ្ទះ​រសជាតិ​ខ្ញី នំ​រូប​ដើមឈើ​ណូអែល នំដុត នំ​ស្តូ​ឡិន នំ​ផាយ នំ​រូប​គល់ឈើ និង​នំ​ជាច្រើន​ទៀត​! មាន​លក់​រៀងរាល់ថ្ងៃ ពី​ម៉ោង ១០ ព្រឹក​ដល់ ១០ យប់ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ នៅ​កន្លែង​ទទួលភ្ញៀវ Lobby Lounge (​ជាន់​ផ្ទាល់​ដី ណាហ្គា​វើ​លដ៍​ទី​១) និង​ភោជនីយដ្ឋាន Food Pavilion (​ជាន់​ក្រោម​ដី ណាហ្គា​វើ​លដ៍​ទី​២)​។​

បង្កើនភាពផ្អែមល្ហែម និងភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់ដោយចែករំលែកនំប្រពៃណីណូអែលសម្រាប់ពួកគេ តម្លៃចាប់ពី ៤$ ប៉ុណ្ណោះ។

ជួបជុំ និង​ពិសា​មាន់​ទួ​គី​ដុត​នៅ​គេហដ្ឋាន​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​! មាន់​ទួ​គី​ដុត​ដ៏​ឈ្ងុយឆ្ងាញ់​នេះ តម្លៃ ៩៩$ ប៉ុណ្ណោះ (​មាន់​ទាំងមូល​ទម្ងន់ ៥,៥-៦,៥ គីឡូក្រាម​) មាន​ញាត់​ជាមួយនឹង​គ្រឿងផ្សំ​ប្រពៃណី​ណូអែល ដូចជា គ្រាប់​កៅឡាក់ កូន​ដំឡូង កូន​ស្ពៃ បន្លែ ទឹកជ្រលក់​ខ្ទឹមបារាំង និង​ទឹកជ្រលក់​គ្រែ​ន​បឺ​រី​។

អបអរបុណ្យណូអែល និងឆ្នាំថ្មីជាមួយនឹងការពិសាអាហារដ៏ឈ្ងុយឆ្ងាញ់ រួមមាន មាន់ទួគីដុតដែលអាចខ្ចប់ទៅគេហដ្ឋាន អាហារឈុតប្រពៃណី អាហារពេលល្ងាចឥតកំណត់ និងការផ្តល់ជូនជាច្រើនទៀត!

​ផ្តល់ជូន​ពីថ្ងៃ​ទី​២០ ដល់ ២៥ ខែធ្នូ ឆ្នាំ​២០២១​។ សូម​ណែនាំ​ឲ្យ​កក់ ២៤ ម៉ោង​ទុកជាមុន​នៅ​កន្លែង​ទទួលភ្ញៀវ Lobby Lounge (​ជាន់​ផ្ទាល់​ដី ណាហ្គា​វើ​លដ៍​ទី​១) តាមរយៈ ០១៥ ៤០២ ៣៤៥ ឬ [email protected]​។ បន្ទាប់ពី​បុណ្យ​ណូអែល ពុក​ម៉ែ​បងប្អូន​អាច​អញ្ជើញ​ទៅ​ពិសា​អាហារ​ឈុត​ពេល​ល្ងាច​អបអរ​ឆ្នាំ​ថ្មី​២០២២ ពិសេស​នៅ​ភោជនីយដ្ឋាន​បារាំង Le Gourmet ពី​ម៉ោង ៥:៣០ ល្ងាច​ដល់ ៩:៣០ យប់ នៅ​ថ្ងៃទី​៣១ ខែធ្នូ ។ អាហារ​ឈុត​ពេល​ល្ងាច​ប្រពៃណី​បែប​បារាំង ៥ មុខ​ជាមួយនឹង​ស្រា​ប្រូ​សេ​កូ​មួយ​កែវ​ឥតគិតថ្លៃ ម្នាក់ ៦៥$ ប៉ុណ្ណោះ​។

នៅ​រាត្រី​ថ្ងៃទី​៣១ ខែធ្នូ នឹងមាន​ការរាប់​ថយ​ក្រោយ​ស្វាគមន៍​ឆ្នាំ​ថ្មី​ដ៏​អស្ចារ្យ​ដែល​ពុក​ម៉ែ​បងប្អូន​អាចមក​ធ្វើជា​សាក្សី​ដើម្បី​ស្វាគមន៍​ឆ្នាំ​សកល​ជាមួយគ្នា​នៅ​ណាហ្គា​វើ​លដ៍​។ កញ្ចប់​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ មាន​បូក​បញ្ចូល​ម្ហូប​ពិសេស ហើយ​ពុក​ម៉ែ​បងប្អូន​អាច​ពិសា​អាហារ និង​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នៃ​កាំជ្រួច​ពី​បន្ទប់​សណ្ឋាគារ​ផងដែរ​។ សូម​កក់​បន្ទប់​តាមរយៈ​អ៊ី​ម៉ែ​ល [email protected]

​ប្រសិនបើ​ពុក​ម៉ែ​បងប្អូន​ចង់​មក​កម្សាន្ត​នៅ​ក្លឹប​បន្ទាប់ពី​រាប់​ថយក្រោយ​ស្វាគមន៍​ឆ្នាំ​ថ្មី​រួច សូម​អញ្ជើញ​ទៅ​ក្លឹប​ដាលីន​ដាលីន (​ជាន់​ផ្ទាល់​ដី ណាហ្គា​វើ​លដ៍​ទី​១) ដែលមាន​ការសម្តែង​តន្ត្រី​ផ្ទាល់ ឌី​ជេ ភេសជ្ជៈ​ពិសេស និង​អ្វីៗ​ដែល​រំភើប​ជាច្រើន​ទៀត​។ ហើយ​នៅ​ថ្ងៃទី​១ និង​ទី​២ ពុក​ម៉ែ​បងប្អូន អាច​អញ្ជើញ​ទៅ​ពិសា​អាហារ​ថ្ងៃត្រង់​ស្វាគមន៍​ឆ្នាំ​ថ្មី​ឥត​កំណត់​នៅ​ភោជនីយដ្ឋាន 2Pangea ម្នាក់​ត្រឹមតែ ១៨$ (៩$ សម្រាប់​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ​) ដែលមាន​អាហារសម្រន់ អាហារ​ចម្បង និង​បង្អែម​ពិសេស​ផងដែរ​។ បន្ថែម ១០$ ក្នុង​ម្នាក់​ដើម្បី​អាច​ពិសា​ស្រា​ទំពាំងបាយជូរ​ឥត​កំណត់​។ ទំនាក់ទំនង​កក់​ទុក​មុន​តាមរយៈ ០១៥ ៤០២ ៣៤៥ ឬ [email protected] ។​

​សូម​អញ្ជើញ​ទៅ​ទទួលយក​នូវ​បទពិសោធន៍​ដ៏​សប្បាយរីករាយ​នៅ​ណាហ្គា​វើ​លដ៍​។ រីករាយ​បុណ្យ​ណូអែល និង​សួស្តី​ឆ្នាំ​ថ្មី ឆ្នាំ​សកល​!

​ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ​ស្វ៊ី​ត និង​ដឺ​លុ​ច្ស ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប​កម្សាន្ត​ជាង ២០ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត ២ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​វើ​លដ៍​ទី​២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​ដ៏​សម្បូរបែប និង​សាល​សម្រាប់​រៀបចំ​ការប្រជុំ​ឈានមុខ​គេ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម