ជីវិតកម្សាន្ដ
រូបកាយឃ្លាតបាត់តែតារាប្រុស-ស្រីវ័យក្មេង៧ដួងបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីសម្រាប់អ្នកគាំទ្រ
មហាជននិងអ្នកគាំទ្រជាច្រើននៅតែបង្ហាញការចងចាំ និងនឹករលឹកចំពោះសិល្បករ-សិល្បការិនីល្បីៗរបស់ខ្មែរចំនួន៧ដួងបើទោះបីជាពេលនេះពួកគេត្រូវបានបាត់បង់រូបកាយទៅឆ្ងាយហើយក្តី។
ជាការពិតរហូតមកទល់ពេលនេះ គឺអស់រយ:ពេលយូរឆ្នាំកន្លងផុតទៅហើយដែលពួកគេបានបាត់បង់ជីវិតដោយសារហេតុការណ៍ផ្សេងៗគ្នា។ លើកពីនេះគេក៏សង្កេតឃើញថា សម្រាប់តារាប្រុស-ស្រីទាំង៧រូបដែលនៅតែរក្សាបានកេរ្តិ៍ឈ្មោះនិងការនឹកអាល័យពីទស្សនិកជនក្រោយពេលបាត់បង់ជីវិតនោះរួមមាន៖

១.តារាចម្រៀងប្រុសលោក រាជ បូរី បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បន្ទាប់ពីត្រឡប់មកដើរកម្សាន្តនៅប្រទេសថៃជាមួយមិត្តភ័ក្ដិ។
២.តារាចម្រៀងលោក វណ្ណ មករា បានទទួលមរណភាពកាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ដោយសារជួបគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តនៅផ្លូវជាតិលេខ៤ ម្តុំលោកយាយម៉ៅ។

៣.តារាចម្រៀងស្រីផលិតកម្មហង្សមាសនិងជាអតីតបេក្ខភាពកម្មវិធី«The Voice Cambodia» រដូវកាលទី២ សាន ស្រីឡៃ ត្រូវបានប្តីបាញ់សម្លាប់គួរឲ្យរន្ធត់នៅក្នុងគ្លីនិកមួយកន្លែងក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។
៤.អ្នកនាង តាក់ ចន្ធី ដែលជាតារាចម្រៀង Rock and Rollបានទទួលមរណៈដោយគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅម្ដុំភ្លើងស្តុបទន្លេបាសាក់ ក្នុងខណ្ឌចំការមនរាជធានីភ្នំពេញ។ អ្នកនាងបានស្លាប់ភ្លាមៗបន្ទាប់ពីការធ្វើដំណើរដោយរ៉ឺម៉កកង់បីហើយត្រូវរថយន្តបុកពេញទំហឹង។

៥.តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូ នស្រីបង្កើតលោកខេមរ: សិរីមន្តបានទទួលមរណភាពកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០១៩ដោយសារបញ្ហាជំងឺក្រលផននិងសួតធ្ងន់ធ្ងរបន្ទាប់ពីបានប ញ្ជូនទៅព្យាបាលនៅក្នុងប្រទេសឥណ្ឌាមួយរយ:ពេល។
៦.តារាចម្រៀងចេះពីរភាសារគឺខ្មែរ-ចិនអ្នកនាង ស៊ិ ន ឧត្តមផល្លា បានទទួលមរណភាពកាលពីថ្ងៃទី២ ៨ ខែឧសភាឆ្នាំ២០២១ដោយសារជំងឺមហារីកកូន កណ្តុរមិនអាចព្យាបាលសង្គ្រោះជីវិតបានឡើយ។

៧.តារាចម្រៀងវ័យក្មេង នាង ប្រាក់សុគន្ធ បានជួបនូវគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ខែធ្នូឆ្នាំ២០២១ក្រោយចេញពីច្រៀងនៅហាងសាច់អាំងហេងៗ២ក្បែរច្រមុះជ្រូកស្ទឹងមា នជ័យ។នេះបើយោងតាមប្រភពព័ត៌មាន។
សូមបញ្ជាក់ដែរថាដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅចំពោះអ្នកសិល្ប:ទាំង៧រូបនេះបានធ្វើ ឲ្យអ្នកសិល្ប:រួមអាជីពព្រមទាំងអ្នកគាំទ្រមួយចំនួ នធំបានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព។ម្យ៉ាងនេះក៏ជាការបាត់បង់ធន ធានសិល្ប:ដ៏មានតម្លៃផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


