Connect with us

ជីវិតកម្សាន្ដ

ទម្លាយមុខតារាស្រីថៃ ៤រូប រកលុយបានរាប់ម៉ឺនដុល្លារ ពេលបង្ហោះលើ Instagram ម្ដងៗ

បានផុស

នៅ

នៅលើ Wall ក្នុងបណ្ដាញ Instagram របស់តារាល្បីៗរបស់ថៃ ​រាល់ពេលបង្ហោះម្ដងៗ មិនមែនសុទ្ធតែជាការកម្សាន្ត ឬចង់បង្ហាញសកម្មភាពទៅដល់ហ្វេនឡើយ ក្នុងនោះពួកគេក៏បង្ហោះផ្សាយឱ្យផលិតផល ឬទំនិញ ទាំងដែលពេលខ្លះ អ្នក Follow អត់បានដឹងផងថាពួកគេផ្សាយពាណិជ្ជកម្ម ខណៈរាល់ពេល Post តែម្ដងសោះ តារាទាំងនោះរកចំណូលបានមិនតិចនោះទេ​។

បើយោងតាមប្រភពពីគេហទំព័រ Thai Update របស់ថៃ បានឱ្យដឹងថា ដើមឆ្នាំ ២០២២នេះ ​តារាស្រីចំនួន ៤រូប ជាបុគ្គលមានឥទ្ធិពល​ខ្លាំង​ក្នុង​ប្រទេស ហើយប្រសិនបើម្ចាស់ផលិតផល ឬសេវាកម្ម ចង់ឱ្យពួកគេផ្សព្វផ្សាយ ត្រូវចំណាយលើពួកគេរាប់សិបម៉ឺនបាតឯណោះ។

ខាងក្រោមជាសម្រង់របាយការណ៍របស់តារាស្រីទាំង ៤ដួង៖

៤. Ice Preechaya

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមឆ្នាំ ២០២២ នេះ ចំនួន Follower របស់ Ice កើនដល់ ២.៦លាននាក់ ហើយតាមការប៉ាន់ស្មាន នាង​អាច​រកចំណូល ៥០ម៉ឺនបាត (ប្រហែល ១៥,០០០ ដុល្លារ) រាល់ពេលបង្ហោះម្ដង។

៣. Prang Kannarun

បច្ចុប្បន្ន​ចំនួន​អ្នកតាមដាន របស់​នាង​គឺ​ ៥លាននាក់ ដោយហេតុនេះ នាងអាច​រក​ចំណូល​បាន​ពី IG ចំនួន ៦០ម៉ឺនបាត (ប្រហែល ១៨,០០០ ដុល្លារ) ត្រឹមតែមួយ Post ប៉ុណ្ណោះ។

២. Chompoo Araya

May be an image of one or more people, flower and indoor

អ្នកម៉ាក់អភិជនរូបនេះ សព្វថ្ងៃ​មាន​អ្នក Follow ប្រមាណ ១០.៦លាននាក់ លើ Instagram ខណៈតម្លៃក្នុង ១ Post ដែល Chompoo រក​បាន​គឺ ១.៤លានបាត (ប្រហែល ៤២,០០០ ដុល្លារ)។

១. Mai Davika

ឆ្នាំ ២០២២ ម៉ៃ ​មាន​ Follower ចំនួន ១៥.១ លាននាក់ លើបណ្ដាញ IG ហើយបើតាមការសន្និដ្ឋាន បង្ហោះតែម្ដង នាងស៊ីថ្លៃ ២.៨ លានបាត (ប្រហែល ៨៤,០០០ ដុល្លារ)៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តារាស្រីថៃ ១១ដួង ដែលមានទម្រង់មុខស្តង់ដា ដោយមិនធ្លាប់ឆ្លងកាត់មុខកាំបិតសូម្បីម្ដង

ចុចអាន៖ កំពូលតារាថៃ ជាប់ជាស្រីស្អាតលើសគេ និងជាសេដ្ឋីនីមានទ្រព្យសម្បត្តិវាល់លានដុល្លារ ក្នុងវ័យក្មេងខ្ចី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម