ជីវិតកម្សាន្ដ
តួអង្គរឿង Moon Knight ទើបទទួលមរណភាព ធ្លាប់មកកម្ពុជា តែគ្មានអ្នកចាប់អារម្មណ៍
តារាសម្តែងជនជាតិបារាំងឈ្មោះ Gaspard Ulliel ដែលគ្រោងនឹងបង្ហាញមុខក្នុងរឿងភាគ Moon Knight របស់ផលិតកម្ម Marvel នាពេលខាងមុខនេះ បានទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ។

គ្រួសាររបស់គាត់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា គាត់បានទទួលមរណភាពកាលពីថ្ងៃពុធទី១៩ខែមករា បន្ទាប់ពីឧប្បត្តិហេតុជិះស្គីលើភ្នំ Alps។
លោក Ulliel ដែលជាតារាសម្តែងល្បីឈ្មោះម្នាក់របស់ប្រទេសបារាំង កំពុងជិះស្គីនៅតំបន់ Savoie កាលពីថ្ងៃអង្គារ នៅពេលគាត់បុកជាមួយមនុស្សម្នាក់ទៀត។

គាត់បានរងរបួសខួរក្បាលធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Grenoble ជាកន្លែងដែលគាត់ទទួលមរណភាពនៅថ្ងៃបន្ទាប់។
អ្នកជិះស្គីម្នាក់ទៀតមិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទេ ហើយការស៊ើបអង្កេតកំពុងដំណើរការ។

ដោយឡែក បើយោងតាមអាខោន ហ្វេសប៊ុក Sovichea Ch បានបង្ហោះថា Gaspard Ulliel អាយុ៣៧ឆ្នាំ ជាតារាភាពយន្តបារាំង បានទទួលមរណភាព កាលពីថ្ងៃពុធ ទី១៩ខែមករាឆ្នាំ២០២២ ដោយសារគ្រោះថ្នាក់លេងស្គីលើទឹកកក ។
កាលពីឆ្នាំ២០០៧ លោក Gaspard Ulliel បានមកស្នាក់នៅកម្ពុជារយៈពេល៥ខែដើម្បីថតខ្សែភាពយន្តរឿង “ទំនប់ទប់មហាសមុទ្រប៉ាស៊ីហ្វិក” ឬ “The Sea Wall” ឬ “Un barrage contre le Pacifique”។

ក្នុងអំឡេងពេលស្នាក់នៅ ថតភាពយន្តនៅកម្ពុជា លោក Gaspard មានចរិត រួសរាយរាក់ទាក់ជាមួយក្រុមការងារទាំងអស់ មិនថាជាជនជាតិបារាំង ឬ ជនជាតិខ្មែរឡើយ ។
ក្រុមការងារ និង អ្នកសម្តែង ដែលបានចូលរួមផលិតខ្សែភាពយន្តនេះ សូមចូលរួមសម្តែងនូវមរណទុក្ខដ៏ក្រៀមក្រំ ចំពោះ លោក Gaspard Ulliel និងសូមវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព!

ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC, Facebook Sovichea Ch
ចុចអាន៖ Thuy Tien ក្លាយជាបវរកញ្ញា MGI ដំបូង រកចំណូលបានច្រើនជាងគេឱ្យក្រុមហ៊ុន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


