ជីវិតកម្សាន្ដ
Lady Gaga រងពាក្យរិះគន់មិនសំចៃ ក្រោយស្លៀកចំហដើមទ្រូងពេញទំហឹង
Lady Gaga ជាតារាស្រីម្នាក់ដែលជឿជាក់លើរូបរាងកាយរបស់ខ្លួនរហូតមក ដោយតែងតែបញ្ចេញភាពសិចស៊ី មិនខ្លាចពាក្យរិះគន់។ ដោយឡែក កាលពីថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ តារាចម្រៀង Lady Gaga បានចូលរួមក្នុងកម្មវិធី Critics Choice Awards ដោយស្លៀកឈុតពណ៌មាស ឡាយពណ៌ខ្មៅ ចំហដើមទ្រូងយ៉ាងសិចស៊ី។

យ៉ាងណាមិញ ម៉ូដសម្លៀកបំពាក់របស់តារាស្រីរូបនេះ រងពាក្យរិះគន់ជាច្រើនពីអ្នកគាំទ្រ និងមហាជនទូទៅ ដោយខ្លះថា មុខមាត់របស់នាងស្រស់ស្អាតហើយ ប៉ុន្តែរ៉ូបមិនសមដើមទ្រូងទាល់តែសោះ។ ចំណែកអ្នកខ្លះបានប្រៀបធៀបរ៉ូបនេះ ទៅនឹងរ៉ូបមួយដែលនាងធ្លាប់ស្លៀកចូលរួមកម្មវិធី BAFTA កាលពីពេលកន្លងទៅ ព្រោះវាមានម៉ូដចំហទ្រូងដូចគ្នា។ មិនតែប៉ុណ្ណោះ សូម្បីម៉ូដសក់ ក៏ត្រូវបានអ្នកគាំទ្រ ប្រដូចថាសឹងតែមិនខុសគ្នាដែរ។

មិនថារងការរិះគន់បែបណា Lady Gaga នៅតែបង្ហាញជំហររបស់ខ្លួន ក្នុងការស្លៀកពាក់អ្វីដែលនាងស្រឡាញ់ចូលចិត្ត ហើយនេះមិនមែនជាលើកដំបូងនោះដែរ ដែលតារាអាមេរិកាំងរូបនេះ រងពាក្យរិះគន់ឥតសំចៃមាត់៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ បវរកញ្ញាចក្រវាល ថៃ ប្រែរូបរាងខ្លាំង ក្នុងឈុតប៊ីគីនី មើលសឹងមិនស្គាល់
ចុចអាន៖ ឃើញ Mark និង Kimbery ដឹកដៃគ្នាទៅធ្វើរឿងនេះ ហ្វេនៗពោលច្រណែនភ្លាម
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


