ជីវិតកម្សាន្ដ
វ៉ាន់ នីឡា បកស្រាយរឿងគេរិះគន់ថា ស្វាមីស្រលាញ់ខោអាវជាងប្រពន្ធ
កន្លងមកមហាជនបានដឹងហើយថា បន្ទាប់ពីបញ្ចប់ពិធីមង្គលការមិនបានប៉ុន្មានថ្ងៃផងស្រាប់ តែមានការរិះគន់ទៅលើស្វាមីរបស់តារាកំប្លែង វ៉ាន់ នីឡា ជុំវិញរឿងពាក់ស្បែងជើងតម្លៃជាង ១ ពាន់ដុល្លារ ខណៈមានការលើកឡើងថា ជាចេតនាសម្ញែង ឬបង្អួតភ្ញៀវដែលចូលរួម។

ក្រោយមានការរិះគន់ខាងលើនេះឡើងភ្លាមៗនោះ គេឃើញសាមីខ្លួនដែលជាស្វាមីអ្នកនាង វ៉ាន់ នីឡា បានចេញមុខបកស្រាយនិងពន្យល់ការពិតដល់មហាជនទើបធ្វើឲ្យការរិះគន់នោះរសាយបាត់ទៅវិញ។ យ៉ាងណាមិញ ស្របពេលដែលរឿងរ៉ាវខាងលើនេះទើបតែស្ងប់ស្ងាត់មិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ មានការចាប់អារម្មណ៍ម្ដងទៀត ក្រោយឃើញវីដេអូខ្លីមួយចែកចាយពេញបណ្ដាញសង្គម TikTok ដោយឃើញស្វាមី វ៉ាន់ នីឡា មានការហួងហែងទៅលើសំលៀកបំពាក់ហួសហេតុនោះ។

នៅក្នុងវីដេអូនោះគេឃើញ វ៉ាន់ នីឡា គឺស្ថិតក្នុងការ Makeup ដោយមុខមានម្សៅចង់ផ្អែកលើស្មាស្វា មី តែបែរជាស្វាមីនាងបានច្រានភរិយាចេញ ព្រោះខ្លាចប្រឡាក់អាវខ្លួន។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងនិយាយថា អាវមួយហើយប្រឡាក់បោកមិនចេញទាល់តែសោះ។


ត្រង់ចំណុចនេះ បានធ្វើឲ្យបងប្អូនមួយចំនួនតូចគិតថា រូបលោកហួងហែងរឿងសំលៀកបំពាក់ខ្លាំងពេករហូតដល់ថ្នាក់មិនចង់ឲ្យភរិយាមកជិតខ្លួន តែក្នុងនោះគេក៏ឃើញមានអ្នកគាំទ្រមួយចំនួនទៀតគិតថា នេះជារឿងធម្មតាទៅហើយ ព្រោះស្វាមីនាងជាមនុស្សនិយមរបស់ប្រើប្រាស់ថ្លៃៗដូច្នេះហើយហួងហែងរឿងនេះ ក៏គ្មានទាស់ខុសអ្វីដែរ។
ទោះយ៉ាងណាក្រោយពីមានពាក្យរិះគន់បែបនេះ ស្រាប់តែ វ៉ាន់ នីឡា ចេញមុខមកបកស្រាយយ៉ាងត្រជាក់ថា អស់ពីរឿងស្បែកជើងនិងឈុតក្នុងថ្ងៃមង្គលរបស់ស្វាមីមកបែកធ្លាយវីដេអូល្បីថា ស្វាមីមិនស្រឡាញ់ប្រពន្ធបារម្ភខ្លាចតែខូចរបស់ប្រើប្រាស់ខ្លាំងជាងទៅវិញ។

វ៉ាន់ នីឡា បានបញ្ជាក់បន្ថែមថា ជារឿងធម្មតាទេព្រោះនរណាៗក៏គេស្រឡាញ់របស់ប្រើប្រាស់ផ្ទាល់ ខ្លួនដែរ មិនតែប៉ុណ្ណោះរូបនាងបានបោះសម្តីថា ប្រសិនបើអ្នកចែករំលែកវីដេអូនោះជាមនុស្សចេះដឹងមែនមិនមែនមកកាត់វីដេអូចំណាយពេលមកចេះដឹងរឿងគ្រួសារគេដែរ លើសពីនេះទៅទៀតរូបនាង បានផ្តាំទៅអ្នកបង្ហោះវីដេអូរបស់ខ្លួនត្រូវលុបចេញ ក្នុងរយៈពេល៣ ថ្ងៃទៀតព្រោះថា រូបនាងមិនចូលចិត្តនិយាយអ្វីច្រើនឡើយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៣ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


