ជីវិតកម្សាន្ដ
តន់ ច័ន្ទសីមា ឧបត្ថម្ភអង្ករ ២ តោន និងចាប៉ីដងវែង ៥ ដើម ដល់ក្រសួងវប្បធម៌
តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra កញ្ញា តន់ ច័ន្ទសីមា ឧបត្ថម្ភអង្ករ ២ តោន និងចាប៉ីដងវែង ៥ ដើម និងសម្ភារៈបុរាណជាច្រើនទៀត ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២។


ក្នុងឱកាសទទួលអំណោយដ៏ថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ជំនួសមុខឲ្យលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណារគុណយ៉ាងជ្រាលជ្រៅដល់ផលិតកម្ម Galaxy Navatra និង កញ្ញា តន់ ច័ន្ទសីមា ចំពោះទឹកចិត្តដ៏សប្បុរស ក្នុងការជួយឧបត្ថម្ភ និងលើកស្ទួយសិល្បៈបុរាណខ្មែរ និងវិស័យតែងនិពន្ធ។ លើសពីនេះ ការឧបត្ថម្ភលើកនេះ ប្រៀបបានដូចជាជួយលើកតម្កើងវិស័យសិល្បៈបុរាណ ចាប៉ីដងវែង ល្ខោនខោល ឲ្យប្រជាជនខ្មែរគ្រប់រូបបានស្គាល់ ជាពិសេសពិភពលោកក៏តែស្គាល់ច្បាស់ធនធានវប្បធម៌របស់កម្ពុជា។ អំណោយសប្បុរសធម៌ ដែលបានចែកជូននាពេលនោះរួមមាន៖ អង្ករ ២ តោន ធុងចម្រោះទឹកខ្នាតធំចំនួន ចំនួន ០១គ្រឿង ចាប៉ីវែងចំនួន ៥ ដើម សម្ភារៈឧបករណ៍តន្ត្រីបុរាណមួយចំនួនធំ សំលៀកបំពាក់ និងគ្រឿងលំអសម្រាប់ល្ខោនខោល មួយចំនួនធំ ព្រមទាំងឧបត្ថម្ភការបោះពុម្ពសៀវភៅរឿងរាមកេរ និងសៀវភៅអត្ថបទនិពន្ធភាពយន្តខ្នាតខ្លី មួយចំនួន ផងដែរ។



ចំណែកសាលា និងអង្គការសមាគម ដែលទទួលបានអំណោយសប្បុរសធម៌ទាំងនោះរួមមាន៖ សាលាមធ្យមវិចិត្រសិល្បៈ សមាគមចាប៉ីអមតៈ សមាគមអ្នកនិពន្ធខ្មែរ ក្រុមល្ខោនខោលវត្តស្វាយអណ្អែត ក្រុមយុវជនល្ខោនខោលកម្ពុជា និងនាយកដ្ឋានសិល្បភាពយន្ត។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃផលិតកម្ម Galaxy Navatra ជាពិសេសកញ្ញា តន់ ចន្ទសីម៉ា ដែលបានផ្តល់អំណោយសប្បុរសធម៌ ជូនដល់សាលា អង្គការ សមាគម ក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្ប: ដើម្បីបម្រើដល់ការងារអភិរក្ស ថែរក្សា ការពារ និងជំរុញវិស័យសិល្បៈបុរាណមានដូចជា ល្ខោនខោល ចាប៉ីដងវែង។ល។ និង។ ល៕







-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


