ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី បញ្ជាក់រឿងក្តីជាមួយលោក អ៊ិន សុភិន មិនទាន់បញ្ចប់ទេ ខណ:មានតារាមួយចំនួនទៀតក៏រងគ្រោះដែរ
គិតរហូតមកដល់ពេលនេះករណីបណ្តឹងរបស់ពិធីករលោក សុខ រ៉ាស៊ី លើលោក អ៊ិន សុភិន នៅមិនទាន់មានច្រកចេញឬដំណោះស្រាយនៅឡើយទេ ខណ:ពាក្យបណ្តឹងនោះលោក សុខ រ៉ាស៊ី បានដាក់ចូលទៅតុលាការរួចហើយកាលពីកន្លងទៅ។

ដោយសារតែហេតុផលស្ងប់ស្ងាត់នេះទើបលោក សុខ រ៉ាស៊ី ជាថ្មីម្តងទៀតបានចេញមុខស្នើរសុំនិងអំពាវនាវយ៉ាងទទូចដល់ប្រព័ន្ធតុលាការឲ្យជួយពន្លឿនរឿងក្តីនេះផងដើម្បីស្វែងរកយុត្តិធម៌ចំពោះជនរង គ្រោះដូចជារូបលោកផ្ទាល់។
លោក សុខ រ៉ាស៊ី បានរៀបរាប់ឲ្យដឹងថា ខ្ញុំមិនដឹងថាប៉ុន្មានអ្នកដែលរងគ្រោះដូចខ្ញុំ ដូចលោក សំបើម ស័ក្ក ដូចប្អូនស្រី សេង រដ្ឋាហើយនឹងនៅមានអ្នកសិល្បៈរងគ្រោះជាច្រើនទៀតរួមទាំងក្រុមបច្ចេកទេ សភ្លើង អ្នកនិពន្ធ និង អតីត បុគ្គលិកគាត់ផងដែរ បើគាត់នៅតែបែបនេះ!។

លោក សុខ រ៉ាស៊ី បន្តទៀតថា សូមបញ្ជាក់ជាសាធារណ:ផងថារឿងក្តីខ្ញុំមិនទាន់បានបញ្ចប់នៅឡើយទេដោយសារបុគ្គលនេះមិនទាន់សងលុយខ្ញុំ។សូមបងប្អូនជួយដឹងឭ។លោក សុខ រ៉ាស៊ី ធ្លាប់បានថ្លែងប្រាប់កម្ពុជាថ្មីដែរថាមកដល់ពេលនេះរឿងរ៉ាវក្តីក្តាំរបស់លោកគឺកំពុងស្ថិតនៅដៃតុលាការប៉ុន្តែមិនទាន់ឃើញមានការកោះហៅទៅដោះស្រាយនៅឡើយទេរវាងលោកជាដើមបណ្តឹងនិងលោក អ៊ិន សុភិន ដែលជំពាក់លុយជាង១ម៉ឺនដុល្លារ។

ពិធីករ សុខ រ៉ាស៊ី បន្តថា”ខ្ញុំសូមស្នើរដល់ស្ថាប័នតុ លាការមេត្តាពិនិត្យនិងជួយពន្លឿនរឿងក្តីនេះផងព្រោះខ្ញុំជាជនរងគ្រោះតែងទទឹងរង់ចាំនូវដំណោះ ស្រាយដើម្បីភាពយុត្តិធម៌ពីករណីដែលគេបានកេញប្រវ័ញ្ញកំលាំងញើសឈាមខ្ញុំនេះ”។លោកថាខ្ញុំពិតជាមិនសប្បាយចិត្តពេលឃើញបុគ្គលនោះហា ក់មិនខ្វល់អំពីរឿងនេះខណ:ខ្ញុំត្រូវលក់ផ្ទះលក់ឡា នដើរសងបំណុលគេជំនួយនោះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


