Connect with us

ជីវិតកម្សាន្ដ

បានល្បី! តន់ ចន្ទសីម៉ា មិនភ្លេចគុណរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ឡើយ

បានផុស

នៅ

តារាចម្រៀងវ័យក្មេង តន់ ច័ន្ទសីម៉ា ខណ:ដែលកេរ្តិ៍ឈ្មោះ និងការគាំទ្រកាន់តែមានសន្ទុះគួរសមនោះស្រាប់តែតារាស្រីរូបនេះ ធ្វើរឿងភ្ញាក់ផ្អើលមួយជាមួយអតីតគ្រូបង្វឹក ដែលជាកំពូលតារាចម្រៀង គឺអ្នកនាង ឱក សុគន្ធកញ្ញា។

សកម្មភាពរបស់តារាចម្រៀងកញ្ញា តន់ ចន្ទសីម៉ា ដែលសម្តែងការដឹងគុណចំពោះរៀមច្បង ឱក សុគន្ធ នាឱកាសថ្មីឆ្នាំថ្មីនេះ គឺកំពុងទទួលបានការចាប់អារម្មណ៍ លើកសរសើរពីសំណាក់អ្នកគាំទ្រ និងមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផងដែរ។

ខ្លឹមសាររបស់ស្រីស្អាត តន់ ចន្ទសីម៉ា បានរៀបរាប់ថា «ខ្ញុំពិតជាមានអារម្មណ៍ថា កក់ក្ដៅសម្រាប់ពេល វេលាដ៏មានតម្លៃនេះ អតីតកាលអ្នកគ្រូបានផ្ដល់ដំបូន្មានជាច្រើនសម្រាប់ខ្ញុំ ទោះបីខ្ញុំមិនអាចមានឱកា សទទួលពាន តែអ្នកគ្រូបានផ្ដល់កម្លាំងចិត្តឱ្យខ្ញុំ និងបានផ្ដល់ឱកាសអោយខ្ញុំ រហូតពេលវេលាចុងក្រោ យ»។

តារាចម្រៀងកញ្ញា តន់ ចន្ទសីម៉ា បានបន្ថែមទៀតថា «ក្នុងនាមខ្ញុំជាសិស្សជំនាន់ក្រោយ នាងខ្ញុំសូមគោរពអរគុណអ្នកគ្រូ និងជូនពរអ្នកគ្រូទទួលបានសុខភាពល្អ មានសុភមង្គលពេញមួយជីវិត»។ គេកត់ស ម្គាល់​ថា គិតមកមដល់ពេលនេះកញ្ញា តន់ ចន្ទសីម៉ា បានវិវត្តខ្លួនក្លាយជាតារាចម្រៀងវ័យក្មេងល្បីមួយរូបប្រចាំផលិតកម្មកាឡាក់ស៊ី ណាវ៉ាត្រា ដែលធ្វើឲ្យប្រជាប្រិយភាពនាង ហាក់កំពុងតែមានសន្ទុះនៃការគាំទ្រច្រើនគួរសម៕

អត្ថបទ៖ ចាន់រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៥ វិនាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៦ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៨ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១០ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម