Sandara Park ត្រូវបានអ្នកគាំទ្រស្គាល់ឈ្មោះថា Dara នាងជាតារាសម្តែង តារាចម្រៀង និងពិធីការិនីទូរទស្សន៍របស់កូរ៉េខាងត្បូង។ នាងក៏ជាតារាមួយរូប ក្នុងចំណោមតារាមួយចំនួន ដែលបានចាប់យកឧស្សាហកម្មភាពយន្តកូរ៉េទៅកាន់វេទិកាពិភពលោក។
ពានរង្វាន់ និងសមិទ្ធផល នៅក្នុងអាជីពលើវិស័យ K pop នាងបានពានរង្វាន់ PMPC Star Awards លើកទី ២១ សម្រាប់ភាពយន្ត ឆ្នាំ ២០០៥ ឈ្នះពានរង្វាន់ ក្នុងប្រភេទ “Best Debutant-Female” សម្រាប់ខ្សែភាពយន្ត “Bcuz of U” ។ -Philippines Association of the Record Industry ក្នុងឆ្នាំ២០០៥ Dara បានឈ្នះពានរង្វាន់ “Gold Award” សម្រាប់អាល់ប៊ុមរបស់នាង “Sandara” ហើយម្តងទៀតក្នុងឆ្នាំ ២០០៦ នាងបានឈ្នះពានរង្វាន់ “Platinum Award” សម្រាប់អាល់ប៊ុមនេះ។ -Philippines K-pop Convention ក្នុងឆ្នាំ២០១០ & ២០១២ នាងបានទទួលពានរង្វាន់ “Hottest Female Star” ។
-K Web Festivalក្នុងឆ្នាំ ២០១៥ នាងបានឈ្នះពានរង្វាន់ក្នុងផ្នែក “តារាសម្ដែងឆ្នើម” សម្រាប់ស៊េរីបណ្ដាញ “Dr. Ian” ។
ជីវិតឯកជន Dara ធ្លាប់បានណាត់ជួបជាមួយវិចិត្រករហ្វីលីពីន Joseph Bitangcol និងប្រកាសជាផ្លូវការក្នុងឆ្នាំ ២០០៩ ប៉ុន្តែពួកគេបានបែកគ្នាភ្លាមៗ ដោយសារហេតុផលផ្ទាល់ខ្លួន។ យ៉ាងណាមិញ អ្នកទាំងពីររក្សាទំនាក់ទំនងស្និទ្ធស្នាលក្រោយការបែកបាក់។ ក្រោយមក ក៏មានពាក្យចចាមអារ៉ាមថា នាងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែង Kim Soo-hyun។ នាងក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា កំពុងណាត់ជួបតារារ៉េប G-Dragon ខណៈពួកគេត្រូវបានគេប្រទះឃើញនៅកន្លែងសាធារណៈ។
Dara គឺជាតារាកូរ៉េដែលមានជាងគេទី៧ ដោយមានទ្រព្យសម្បត្តិសរុបប្រហែល ១៦លានដុល្លារ។ នាងត្រូវបានគេដាក់ឈ្មោះថា “The Vampire” ដោយសារតែស្បែកមុខក្មេងជាងវ័យ និងទម្រង់មុខដ៏ល្អជាងគេ នៅកូរ៉េខាងត្បូង៕