ជីវិតកម្សាន្ដ
អាពាហ៍ពិពាហ៍តួឯកក្នុងរឿង “ Crash Landing on You “ មាន ៤ ចំណុចដែលគេចាប់អារម្មណ៍ខ្លាំងបំផុត
កាលពីថ្ងៃទី ៣១ ខែមីនាម្សិលមិញនេះ សារព័ត៌មានកម្សាន្តកូរ៉េខាងត្បូងទាំងអស់ បានផ្សព្វផ្សាយពីពិធីរៀបការរបស់ Hyun Bin និង Son Ye Jin នៅ Aston House ក្នុងបរិវេណ Sheraton Grand Walkerhill ដែលជាសណ្ឋាគារប្រណិតនៅទីក្រុងសេអ៊ូល។

ទន្ទឹមនោះ ផលិតកម្ម VAST Entertainment និង MS Team Entertainment ដែលគ្រប់គ្រងអ្នកទាំងពីរ បានបង្ហាញរូបថតនៅថ្ងៃរៀបការរបស់ពួកគេ អមជាមួយខេបសិនថា ” ពិធីនេះធ្វើឡើងជាលក្ខណៈឯកជន ដោយសារស្ថានភាពជំងឺកូវីដ។ អាស្រ័យហេតុនេះ យើងខ្ញុំសុំការយោគយល់ ពីគ្រប់គ្នា”។
យ៉ាងណាមិញ ក្នុងពិធីរៀបការរបស់តួឯកប្រុស-ស្រីក្នុងរឿង ” Crash Landing on You” នេះ គេសំគាល់ឃើញចំនុចធំៗជាច្រើនដូចជា ៖
១ រ៉ូបកូនក្រមុំបានពីម៉ាកល្បីៗលើពិភពលោក

រ៉ូបកូនក្រមុំដែលស្លៀក ធ្វើឲ្យគេចាប់អារម្មណ៍ភ្លាមៗ ទាំងរ៉ូបគ្មានដៃ គឺជារ៉ូបនៅក្នុងពិធីបង្ហាញម៉ូត Summer Spring 2022 របស់ Elie Saab និងរ៉ូបបិទស្មានៃ Vera Wang’s Spring 2020 – Camillia collection សុទ្ធតែជារ៉ូបលំដាប់អភិជនមិនធម្មតា។
២ រក្សាភាពឯកជនជាចម្បង

ដើម្បីភាពឯកជន និងសុវត្ថិភាព អ្នកទទួលកាតអញ្ជើញក្នុងពីធីនេះ គឺមានត្រឹមតែ ២០០-៣០០ នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងពិធីមង្គលការ។ យានជំនិះចូលនិងចេញពីតំបន់ ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ហើយអ្នកដែលទទួលកាតអញ្ជើញ ត្រូវមានអ្នកគ្រប់គ្រងផ្ទាល់ខ្លួន ឬអ្នកនៅក្នុងបន្ទុកមើលថែរ និងថែមទាំងស្ថិតក្នុងតំបន់ដាច់ដោយឡែក ដើម្បីការពារការលេចធ្លាយរូបថតក្នុងពិធីមង្គលការ។
៣ ប្រមូលផ្តុំសិល្បករល្បីៗទូទាំងប្រទេសកូរ៉េ

កាតអញ្ជើញដែលផ្តល់ឲ្យភ្ញៀវមកចូលរួមក្នុងពិធីមង្គលការ ត្រូវបានរចនាឡើងដោយពណ៌សរលោង ហើយបោះត្រាលើត្បូងមរកតមាស ជាមួយនឹងអក្សរ ‘binjin 2022’ ដែលជាអក្សរកាត់របស់ Hyun Bin និង Son Ye Jin ។Kjung Hoon, Ji Jin Hee, Kim Sun Ah, Ha Ji Won, Lee Yeon Hee និង Im Yoon Ah ត្រូវបានផ្តល់កិត្តិយសនៅលើ ចំណែកខាងកូនកំលោះ Song Yoon Ah, Lee Min Jung, Uhm Ji Won, Oh Yoon Ah. Hong Hyo Jin និង Jung Hae In ត្រូវបានចុះក្នុងបញ្ជីជាភ្ញៀវនៅខាងកូនក្រមុំ។ លើសពីនេះក្រុមនៅពីក្រោយឆាក ដែលធ្វើការជាមួយកូនក្រមុំនិងកូនកំលោះ ទាំងការចរចា និងស៊េរីរឿង Crash Landing on You ក៏ត្រូវបានអញ្ជើញផងដែរ។ ដូច្នេះហើយ ទើបមានតារាល្បីមួយចំនួន មិនអាចទៅចូលរួមកម្មវិធីដោយខ្លួនឯងបាន។
៤ បទចម្រៀងជូនពរគូស្វាមីភរិយាថ្មីសុទ្ធជាបទរបស់តារាល្បីៗ

បទចម្រៀងដែលត្រូវបកស្រាយក្នុងពិធី ត្រូវច្រៀងដោយ Gommie និង Kim Bum Soo និងបទមួយទៀតគឺ “I Give You My Heart” របស់ IU ដោយ Gommie ដឹកនាំបទចម្រៀងក្នុងរឿង Crash Landing on You ដែល Hyun Bin និង Son Ye Jin ច្រៀងបទថ្មី ហើយមានតារាសម្ដែងល្បី Jang Dong Gun ជាមិត្តជិតស្និទ្ធរបស់ Hyun Bin ទទួលបន្ទុកថ្លែងសុន្ទរកថាអបអរសាទរក្នុងពិធីនេះ។ យោងតាមសារព័ត៌មាន Star News បានឲ្យដឹងថាគូស្នេហ៍ថ្មីថ្មោងនេះ មិនទៅក្រេបទឹកឃ្មុំភ្លាមៗទេ បន្ទាប់ពីរៀបការ។ ប៉ុន្តែគេរំពឹងថា អ្នកទាំងពីរនឹងចំណាយពេលចុងសប្ដាហ៍ដំបូងរបស់ពួកគេ ទៅនៅផ្ទះថ្មីវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភោជនីយដ្ឋានមួយនៅ ថៃ លក់ដាច់ខ្លាំង បន្ទាប់ពី Lisa ចូលទៅញ៉ាំអាហារនៅទីនោះរួច (មានវីដេអូ)
ចុចអាន៖បង្ហាញមុខតារា ៥ រូប ល្បីក្នុងវិស័យ K-pop ដោយសារឪពុកម្តាយ ជាបុគ្គលមានឥទ្ធិពលខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


