ជីវិតកម្សាន្ដ
មិននឹកស្មាន !រឿងអប់រំខ្លីបែបព្រះពុទ្ធសាសនា”សទ្ធាមាណព”ត្រឹមមួយថ្ងៃមានទស្សនាជិត២លាងដង
ភ្នំពេញ ៖ តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានសម្តែងអារម្មណ៍រំភើបនិងសប្បាយចិត្តខ្លាំងខណៈដែលភាពយន្តអប់រំខ្លីបែបព្រះពុទ្ធសាសនារឿង”សទ្ធាមាណព”កំពុងទទួលបានការចាប់អារម្មណ៍និងគាំទ្រច្រើនពីបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមនិងទស្សនិកជនគ្រប់មជ្ឈដ្ឋានទូទៅ។

ខ្សែភាពយន្តដែលសម្តែងឡើងរំលេចក្នុងន័យអប់រំអំពីព្រះពុទ្ធសាសនារឿង”សទ្ធាមាណព “នេះដែរគឺមានការតួអង្គចូលរួមសម្តែងដូចជាតារាស្រីកញ្ញាពេជ្រ ចរណៃ , លោកម្ចាស់ ធឹម ធា និងលោក ឡៃ ថៃ ជាដើម។ គេកត់សម្គាល់ឃើញថាភាពយន្តអប់រំខ្លីនេះទើបតែបញ្ចេញផ្សព្វផ្សាយនៅលើបណ្តាញសង្គមត្រឹមតែ១ថ្ងៃប៉ុណ្ណោះគឺមានចំនួនអ្នកទស្សនាប្រមាណជិត២លានដងទៅហើយ។

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ ដែលជាតួអង្គស្រីសំខាន់នៅក្នុងរឿងនេះបានប្រាប់កម្ពុជាថ្មីឲ្យដឹងទាំ ងអារម្មណ៍រំភើបនារសៀលថ្ងៃទី២២ខែមេសាឆ្នាំ២ ០២២នេះថា រឿងនេះផលិតឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា ក៏ដូចជាវប្បធម៌ជាតិ។ ក្នុងរឿងនេះទៀតសោធគឺពួកយើងទាំងអស់គ្នាបានចំណាយធនធានក៏ដូចជាកម្លាំងកាយចិត្តផ្ទាល់ខ្លួនដើម្បីផលិតរឿងនេះឡើង ពោលគឺពុំមាន Sponsor ក្នុងការឧបត្ថម្ភផលិតរឿងនេះឡើយ។
កញ្ញា ពេជ្រ ចរណៃ បាននិយាយទៀតថា”នាងខ្ញុំ និងក្រុមការងារសូមអរគុណពុកម៉ែបងប្អូនជនរួម ជាតិរួមភាសាទាំងអស់ដែលបានគាំទ្រវីដេអូអប់រំខ្លី បែបព្រះពុទ្ធសានារឿងសទ្ធាមាណពភាគ១ដែលបង្ហោះក្នុងរយៈពេលត្រឹមតែ១ថ្ងៃគឺមានអ្នកចូលទ ស្សនារហូតដល់១.៤លានដង។ អរគុណសម្រាប់ខមមិនគាំទ្រលើកទឹកចិត្តគ្រាន់តែខ្ញុំអានខមមិនក៏មា នក្ដីសុខដែរជាពិសេសបងប្អូនចូលខមិនជាអក្សរសាស្ត្រខ្មែរ១០០ភាគរយតែម្ដង។

ដោយឡែកបើងាកមកចាប់អារម្មណ៍ទៅមើលការខ មមិនរបស់អ្នកគាំទ្រនៅខាងក្រោមវីដេអូនៃសាច់រឿងនេះមិនត្រឹមតែសរសើរលើសាច់រឿងថាល្អមើលនិ ងបង្កប់ន័យអប់រំដល់សង្គមនោះទេគឺថែមទាំងសរសើរចំពោះការសម្តែងពីសំណាក់តួអង្គស្រីកញ្ញា ពេជ្រ ចរណៃ និងលោកឡៃ ថៃថាពិតជាសាកសមសម្រាប់ដៃគូសម្តែងក្នុងរឿងនេះព្រមទាំងដាក់មនោសញ្ចេតនាបានល្អទៀតផង៕
ដោយ ៖ ចាន់រ៉ា








-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


