ជីវិតកម្សាន្ដ
ខ្លាចគេយល់ច្រឡំ សឿ សុធារ៉ា ចេញមុខសុំទោស ដួង វីរៈសិទ្ធ
តារាសម្តែងស្រីដែលកន្លងមករងនូវរឿងអាស្រូវជំពាក់បំណុលគេផ្អើលមហាជន អ្នកនាង សឿ សុធារ៉ា ភ្លាមៗបន្ទាប់ពីបង្ហោះសារមួយទៅកាន់តារាសិល្បៈប្អូនលោក ដួង វីរ:សិទ្ធ នោះ ស្រាប់តែបានចេញមុខសុំទោសវិញ ព្រោះខ្លាចគេយល់ច្រឡំ។

ការចេញមុខសុំទោសពីសំណាក់តារាស្រីអ្នកនាង សឿ សុធារ៉ា នេះបានធ្វើឡើងក្រោយនាងបញ្ចេញសំណេរដូច្នេះថា៖ “បទចម្រៀងដែលអូនសរសេរឱ្យបងថ្មីទៀតនោះរួចហើយមែនទេ កុំយូរពេកបងទន្ទឹងណាស់ បងកំពុងគេងស្តាប់បទចម្រៀងអូននិពន្ធឱ្យបង you know my ក្រាស់។ បងរង់ចាំអូន ១០-២០ ឆ្នាំទៀតក៏បាន becoz bong know what love is”។

តាមរយៈខ្លឹមសារខាងលើនេះ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើល និងយល់ឃើញដោយមន្ទិលថា អ្នកនាង សឿ សុធារ៉ា អាចជំពប់ស្នេហ៍ជាមួយតារាចម្រៀងវ័យក្មេងលោក ដួង វីរៈសិទ្ធ បន្ទាប់ពីនាងទើបតែប្រកាសបែកបាក់ស្នេហ៍ជាមួយអតីតស្វាមីលោក សាពូន មីដាដា។ មានការកត់សម្គាល់បន្ទាប់ពីការបង្ហោះសារនេះ មិនបានប៉ុន្មានក៏ស្រាប់តែនាង សឿ សុធារ៉ា លុបសារនោះចេញវិញ និងថែមទាំងសុំទោសលោក ដួង វីរ:សិទ្ធ ផងដែរ។
អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារថ្មីថា៖ “នាងខ្ញុំ សូមផ្ញើសំណេរនេះជូនទៅប្អូនប្រុស “ដួង វីរៈសិទ្ធ”។ ឱ្យបងសុំទោសផងប្អូន បងគ្រាន់តែនិយាយលេងក្នុងនាមបងឱ្យតំលៃលើសមត្ថភាពរបស់ប្អូនតែប៉ុណ្ណោះ គ្មានអ្វីផ្សេងឡើយក្រៅពីការចូលចិត្ត”។ អ្នកនាងបន្ថែមថា៖ “សូមបងប្អូនទាំងអស់គ្នាមេត្តាកុំយល់ច្រលំចំពោះគាត់ “បងសុំទោសប្អូនប្រុស”៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


