ជីវិតកម្សាន្ដ
ម្ដាយរបស់ Elon Musk ក្លាយជាម៉ូដែលឈុតហែលទឹក ឲ្យទស្សនាវដ្ដី Sports Illustrated
ម៉ាក់យាយ Maye Musk ដែលត្រូវជាម្ដាយ Elon Musk មហាសេដ្ឋីពិភពលោករូបនេះ មាន ៧៤ឆ្នាំទៅហើយ តែមានរាងស្វែលដូចក្រមុំ និងកំពុងក្លាយជាតារាម៉ូដែលក្នុងឈុតហែលទឹក បើកទំព័រមុខរបស់ទស្សនាវដ្ដី Sports Illustrated។

អ្នកស្រី Maye Musk បាននិយាយថា “បើខ្ញុំគិតថា ខ្ញុំអាចក្លាយជាតារាម៉ូដែលឈុតហែលទឹកសម្រាប់ Sports Illustrated គ្រប់គ្នាប្រាកដជាថាខ្ញុំជាស្ត្រីចំណាស់ឆ្កួតហើយ ឥលូវនេះ វាក៏ក្លាយជាការពិតមែន” គាត់និយាយផងសើចផង។
ទោះយ៉ាងណា ម្ដាយរបស់ Elon Musk បានបន្ថែមទៀតថា “ ខ្ញុំរំភើបណាស់ដែលបានបង្ហាញថា ស្ត្រីចាស់ក៏អាចស្អាតស៊ីវិល័យដែរ”។

យ៉ាងណាមិញ រូបមួយសន្លឹកនេះ ត្រូវបានថតដោយ Yu Tsai នៅប្រទេស បេលីស ដោយមានអ្នកស្រី Maye Musk ជាម៉ូដែលក្នុងឈុតហែលទឹក ដ៏ស្រស់ស្អាត បញ្ចេញរាងគួរឲ្យគយគន់នៅឆ្នេរសមុទ្រ។

តារាស្រីវ័យចំណាស់រូបនេះ ត្រូវបានមហាជនដឹងថា ជាស្ត្រីដែលមានមហិច្ឆតា មានឥទ្ធិពល និងគ្មានអ្វីដែលជាឧបសគ្គសម្រាប់គាត់ ហើយគាត់ពិតជាសមជាគំរូដល់ស្ត្រីជំនាន់ក្រោយណាស់។ មនុស្សស្រីដែលស្រស់ស្អាតត្រូវមាន ពហុជំនាញ និងភាពក្លាហាន មិនមែនមានត្រឹមសម្រស់នោះទេ៕
ប្រែសម្រួល៖ វារី
ចុចអាន៖Mai Davika ប៉ះជាមួយតារាល្បីៗលំដាប់ពិភពលោក ក្នុងកម្មវិធីមួយនៅ អ៊ីតាលី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


