ជីវិតកម្សាន្ដ
ធ្លាយដំណឹងថា ជំទាវ ស្រីអយ កំពុងជួបបញ្ហាធ្ងន់ធ្ងរ រឿងបំណុលតុងទីន
អតីតតារាកំប្លែងមានងារជាជំទាវ ជួន ចាន់រតនា ហៅ ស្រីអយ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រ ភ្ញាក់ផ្អើលជាថ្មី ខណ:សុខៗស្រាប់តែត្រូវបានអ្នកសិល្បៈដូចគ្នាទម្លាយរឿងជំពាក់លុយមិនទាន់សង ដែលធ្វើឱ្យម្ចាស់បំណុលទម្លាយរូបជាសាធារណៈ។

បើតាមប្រភពបានឱ្យដឹងថា ដោយសារតែជួបវិបត្តធ្ងន់ធ្ងរទើបធ្វើឱ្យជំទាវ ស្រីអយ មានការខកខានក្នុងការបង់តុងទីនឱ្យលោក ម៉ាដូណា ហើយសន្យាម្ដងហើយម្ដងទៀតតែមិនបានបង់ឱ្យ។ ហេតុនេះបានជាលោក ម៉ាដូណា មិនយល់មុខបានបង្ហោះសារកាលពីថ្មីៗកន្លងទៅថា៖ “ក្អយអើយ ខ្ញុំទ្រាំឆ្អែតហើយ ចូលមើលឆាតផង!។ សំខាន់ហេតុអ្វី សន្យាជាច្រើនដងមិនប្រាកដ ឆាតមិនឆ្លើយ? ខ្ញុំតែងតែឆាត Facebook សិន មិនដែលចង់គិតរឿងបង្ហោះទេ ខ្ញុំចិត្តទូលាយណាស់”។

ភ្លាមៗនោះគេឃើញ ជំទាវ ស្រីអយ បានធ្វើការឆ្លើយតបទៅលោក ម៉ាដូណា ថា៖ “សូមអគុណនូវចិត្តទូលាយរបស់មិត្ត ខ្ញុំតែងតែឆ្លេីយឆ្លង តែខ្ញុំមិនបានឆ្លេីយព្រោះពេលខ្លះខ្ញុំមិនបានប្រេីទូរស័ព្ទ។ ខ្ញុំមានបញ្ហាសតិអារម្មណ៍ អ្នកផ្ទះតែងតែដកទូរសព្ទ ខ្ញុំធ្លាប់ប្រាប់មិត្តដែរតេី ម្យ៉ាទៀតតិចណាស់ដែលមិនបានឆ្លេីយ។ ឥឡូវសរុបដោយការអនុគ្រោះ គឺខ្ញុំសុំពេលព្រោះមិនទាន់មានលុយ”។
ជំទាវ ស្រីអយ បញ្ជាក់បន្ថែមទៀតថា៖ “សុំទោសណាមិត្តភក្តិ! លុយតុងទីនមិត្តភក្តិឱ្យខ្ញុំធ្វេីជាលិខិតជំពាក់ប្រាក់នៅមុខមេធារី ក៏ខ្ញុំព្រមធ្វេីអស់ហេីយទាំងដែលតុងទីនមិត្តភក្តិឯងកំពុងជួបបញ្ហាកូនខ្លះលែងបង់ កូនខ្លះក៏រត់ ខ្ញុំក៏ជួបបញ្ហាធ្ងន់ តែខ្ញុំនៅតែព្យាយាមទទួលខុសត្រូវបំផុតក្នុងកាលៈទេសៈខ្ញុំកំពុងទាល់។ ម្យ៉ាងទៀតបន្ទាប់ពីធ្វេីកិច្ចព្រមព្រាងលុយតុងទីនក្លាយជាលុយជំពាក់ ខ្ញុំក៏បានបង់រំលស់ឱ្យមិត្តឯងមួយខែដែរ ដោយឡែកខែនេះខ្ញុំទាល់ ខ្ញុំរកបង់សងមិនទាន់ ខ្ញុំក៏បានឆាតសុំអង្វរដែរ”។

ជំទាវ ស្រីអយ បន្ថែមថា៖ “បើមិត្ត Post ខ្ញុំ ខ្ញុំមិនខឹងនូវការពិតដែលខ្ញុំជំពាក់ទេ តែបេីមិត្តទុកពេល ខ្ញុំនឹងរកគ្រប់វិធីទូទាត់ទាំងអស់ដរាបណាខ្ញុំនៅរស់ តែបេីមិត្តមិនទុកពេលហេីយយកការផុសដេីម្បីបន្ធូរអារម្មណ៍មិត្ត ធ្វេីចុះ ខ្ញុំមិនឆ្លើយទេ ខ្ញុំនៅតែសុំអង្វរមិត្តឱ្យទុកពេល ខ្ញុំមិនរត់មិនគេច ខ្ញុំនៅឈរដោះស្រាយជូនមិត្ត សូមមិត្តមេត្តាដោយការអនុគ្រោះ ទោះខ្ញុំសងយឺតតែមិនបាត់បង់ អរគុណ”។

ទន្ទឹមគ្នានេះដែរស្រាប់តែឃើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Dara Rath ដែលគេស្គាល់ថាជាស្ថាបនិក “គ្រួសារតារាកម្ពុជា” ក៏បានបញ្ចេញសារដោយខ្លីថា៖ “ចុះខ្ញុំ លោកស្រី?។ ឆ្លើយតបនឹងសំនួរនេះ ជំទាវ ស្រីអយ បានលើកឡើងថា៖ “ដូចបងដឹងស្រាប់ ការរងគ្រោះនៃតុងទីនមិនមែនតែខ្ញុំ មានតារា និងអ្នករកសុីមួយចំនួនដែលលោភលន់ និងការស៊ីការប្រាក់តុងទីន ដេញលោតចុះឡេីង ចុងក្រោយបាកដូចខ្ញុំជាដេីម ចេញមពីការលោភលន់ទាំងអស់។ ប្អូនអរគុណដល់បង Dara Rath ដែលមេត្តាទុកពេលឱ្យប្អូន មិនយូទេណាបង បងក៏លេងតុងទីនដែរ អ៊ីចឹងបងដឹងពីតុងទីនច្បាស់ ដោយការគោរពទឹកចិត្តបងប្រុស Dara Rath អាក្រក់តែមាត់ តែចិត្តម៉ាបេន”.
គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ តារាមួយចំនួនតែងជួបបញ្ហា តុងទីន និងការខ្ចីជំពាក់ ដែលមហាជនទូទៅគួរប្រុងប្រយ័ត្នចំពោះករណីខាងលើនេះដូចគ្នា៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ