ជីវិតកម្សាន្ដ
Angelina Jolie ត្រូវអតីតស្វាមីហែកកេរ្តិ៍កប់ៗមាត់
តារាសម្តែង Brad Pitt បានរិះគន់ជាសាធារណៈ ចំពោះអតីតភរិយា Angelina Jolie ក្រោយពេលតារាស្រីរូបនេះបានលក់ភាគហ៊ុន នៅក្នុងហាងស្រាដែលអ្នកទាំងពីរធ្លាប់សាងរួមគ្នា។

កាលពីទើបសាងគ្រួសារដំបូង Angelina Jolie និង Brad Pitt ត្រូវប្រព័ន្ធផ្សព្វផ្សាយនានាស្ងើចសរសើរចំពោះពិធីមង្គលការដ៏ទាក់ទាញបំផុតនៅលើលោក ហើយក្នុងនោះមហាជនរាប់លាននាក់សុទ្ធតែចាត់ទុកគ្រួសារនេះ ជាគ្រួសារគំរូនៅក្នុងវិស័យហូលីវូដផងដែរ។
គួរឱ្យស្តាយ អាពាហ៍ពិពាហ៍ពួកគេបានដើរដល់ផ្លូវបំបែក កាលពីឆ្នាំ២០១៦ បន្ទាប់ពីបាននៅរួមរស់ជាមួយគ្នាអស់រយៈពេល ១២ឆ្នាំ។ ក្រោយពេលលែងលះ Angelina Jolie និង Brad Pitt ហាក់បង្កបញ្ហាចម្រូងចម្រាសជាមួយគ្នាមិនឈប់មិនឈរ អស់រយៈពេល ៦ឆ្នាំ គិតមកទល់ឆ្នាំ២០២២នេះ។

ថ្មីៗនេះដែរ ទស្សនាវដ្ដី People របស់អាមេរិក បានឱ្យដឹងថា តារាសម្តែង Brad Pitt បានរិះគន់ និងចោទប្រកាន់ Angelina Jolie ជាសាធារណៈ បន្ទាប់ពីនាងបានលក់ភាគហ៊ុនទាំងអស់នៅក្នុងហាងស្រាទំពាំងបាយជូរ នៅឯប្រទេសបារាំង ដែលវាជាក្រុមហ៊ុនដែលអ្នកទាំងពីរខិតខំសាងសង់ពេលនៅជាមួយគ្នា។ លោកថែមទាំងធ្លោយមាត់ថា Angelina រៀបការជាមួយលោក គឺដោយសារតែប្រាក់ទៀតផង។

ចំពោះ Brad Pitt នេះជាទង្វើដែលធ្វើឲ្យលោកខូចកេរ្តិ៍ឈ្មោះខ្លាំងណាស់ ខណៈ Angelina ស្ម័គ្រចិត្តលក់ភាគហ៊ុនដោយគ្មានការអនុញ្ញាត និងទទួលបានការយល់ព្រមពីអតីតស្វាមី ហើយវាបានធ្វើឱ្យអាជីវកម្ម និងផលិតកម្មស្រារបស់តារាហូលីវូដរូបនេះ រងផលប៉ះពាល់យ៉ាងខ្លាំង។

អតីតស្វាមីរូបនេះបន្តថា រោងចក្រស្រាទំពាំងបាយជូរនេះគឺជាសមិទ្ធិផលដែលលោកខិតខំសាងតែម្នាក់ឯងប៉ុណ្ណោះ ហើយ Angelina Jolie មិនបានរួមចំណែកអ្វីដល់ជោគជ័យនៃរោងចក្រនេះទេ។
ភាគីរបស់ Brad Pitt និយាយថា Angelina មានចេតនាបំពានលក្ខខណ្ឌជាច្រើននៅក្នុងកិច្ចសន្យាដែលបានចុះហត្ថលេខាជាមួយ Brad ដោយសារនាងបានលក់ភាគហ៊ុនទាំងអស់របស់នាងទៅឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្នុងវិស័យផលិតស្រារបស់មហាសេដ្ឋី Yuri Shefler ។

គួរកត់សម្គាល់ផងដែរ ក្នុងការចុះហត្ថលេខារវាង Brad Pitt និង Angelina Jolie អ្នកទាំងពីរនាក់បានសន្យាថា ប្រសិនបើពួកគេចង់លក់ភាគហ៊ុននៅក្នុងរោងចក្រ ពួកគេត្រូវសុំការអនុញ្ញាត និងមានការយល់ព្រមពីភាគីម្ខាងទៀត។ ទោះយ៉ាងណា ក្រោយពេលមានការចោទប្រកាន់របស់ Brad ភាគីរបស់ Angelina នៅមិនទាន់ឆ្លើយតបនឹងអ្នកសារព័ត៌មាននៅឡើយទេ។

កាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅ Angelina Jolie បានសុំឱ្យតុលាការអនុញ្ញាតឲ្យនាងមានសិទ្ធិលក់ភាគហ៊ុន ទោះបីភាគីទាំងពីរមិនទាន់បែងចែកទ្រព្យសម្បត្តិក៏ដោយ។ យ៉ាងណាមិញ ទង្វើរបស់ Angelina ធ្វើឱ្យ Brad អាចខាតបង់ប្រាក់ចំណេញមួយចំនួនធំ ទើបអតីតស្វាមីរូបនេះ ព្យាយាមចោទប្រកាន់អតីតភរិយាឱ្យខានតែបាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដោយសាររឿងទាំងនេះ ទើបគ្មានតារាស្រករក្រោយវ៉ា Angelina Jolie បាន
ចុចអាន៖ Kylie លេងមួយក្បាច់ ប្រហោងពោះធ្លុងគ្រប់គ្នា ស្លៀកប៊ីគីនីដូចស្រាត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


