ជីវិតកម្សាន្ដ
ថ្វីត្បិតមានកូនកម្លោះ-ក្រមុំ តែតារាប្រុស ៥ រូបនេះ នៅតែសង្ហា មិនចាស់តាមវ័យសោះឡើយ
បើទោះបីជាប់ឈ្មោះជាឪពុក មានកូនធំពេញវ័យកម្លោះ-ក្រមុំទៅហើយក្ដី តែតារាល្បីៗក្នុងវិស័យសិល្បៈទាំងនេះ នៅតែមានរូបរាងសង្ហា និងចាក់អង្រួនបេះដូងមហាជនក្នុងប្រទេសថៃដដែល។
អ្វីដែលទស្សនិកជន តែងពោលពាក្យសរសើរមិនដាច់ពីមាត់ គឺថាតារាប្រុសៗទាំងនោះ មានកូនសុទ្ធតែស្រស់ស្អាត និងសង្ហាតែងាកមកពួកគេវិញ នៅតែមានផ្ទៃមុខក្មេងមិនចាញ់កូនៗឡើយ។ ក្នុងនោះមានដូចជា៖
១ Ken Theeradej

តារាប្រុសវ័យ ៤៤ ឆ្នាំ រូបនេះ បច្ចុប្បន្នមានកូនពីរនាក់ និងជាស្វាមីរបស់ Noi Busakorn ដែលពេលនេះអាចនិយាយបានថាកូនៗរបស់លោកទាំងអស់ កាន់តែធំពេញវ័យទៅហើយ។ ជាធម្មតាឪពុកកូននេះ តែងធ្វើសកម្មភាពដ៏លេចធ្លោជាមួយគ្នា ជាពិសេសផ្នែកកីឡា។ ទោះបីជាកូនប្រុសទាំងពីរនេះ កាន់តែធំក្ដី ងាកមក Ken នៅតែជះរាងសង្ហា និងអាចគ្រងដំណែងតួឯកក្នុងរឿងភាគបានដដែល។
២ Pete Thongchua

ងាកមកឪពុកកូន៣រូបនេះវិញ មានវ័យ ៥៣ ឆ្នាំទៅហើយ ប៉ុន្តែបើនិយាយពីរូបរាង លោកនៅតែសង្ហាដូចកម្លោះវ័យ២០ប្លាយដដែល។ អ្វីដែលសំខាន់កូនស្រីទាំងពីរនេះ បានក្លាយជាស្រីស្អាតនិងកំពុងតែសាងឈ្មោះល្បី ខណៈកូនប្រុសពៅក៏កាន់តែធំពេញវ័យ និងពោរពេញដោយទេពកោសល្យប្រណាំងរថយន្តមិនធម្មតាឡើយ។
៣ Jetrin Wattanasin

តារារ៉េបកូន៣នេះ បច្ចុប្បន្នមានវ័យ៥១ឆ្នាំ និងមានកូនសុទ្ធតែជាប្រុសៗ ហើយស្រលាញ់តន្ត្រី និងកីឡាដូចឪពុកគេដែរ។ បើនិយាយពីភាពសង្ហាវិញនៅប្រទេសថៃ គ្មានអ្នកណាមិននឹកឃើញដល់គ្រួសារតារាថៃនេះទេ ព្រោះត្រូវគេប្រដូចនឹងគ្រួសារ david beckham ។
៤ Yuranunt Pamornmontri

ក្នុងវ័យ៥៩ឆ្នាំ តារាសម្ដែងប្រុសរូបនេះមានកូន២នាក់ក្នុងបន្ទុក។ ប៉ុន្តែបើទោះជាកូនធំពេញវ័យស្រស់ស្អាត ទាំងពីរក្ដី តែតារាប្រុសរូបនេះនៅតែសង្ហាមិនចាញ់កម្លោះៗឡើយ។ ទន្ទឹមនោះ គ្រួសារមួយនេះ ត្រូវបានអ្នកគាំទ្រចាត់ទុកថាជាគ្រួសារគំរូ និងកក់ក្តៅបំផុតក្នុងប្រទេស។
៥ Thanwisit Siangwaan

ឪពុកកូនមួយរូបនេះមានវ័យ ៤២ ឆ្នាំ ខណៈកូនស្រីមានវ័យ ១៤ ឆ្នាំ។ ក្រៅពីកូនស្រីកំពុងធំពេញវ័យ តារាប្រុសពហុជំនាញនេះ ក៏ត្រូវបានមហាជនចាត់ទុកថាលោកនៅតែស្រស់ស្អាត មិនប្រែប្រួលទៅណាសោះ។ លើសពីនេះទៀត កូនស្រីរបស់លោក ក៏កាន់តែស្រស់ស្អាតខ្លាំងពីមួយថ្ងៃ។
យ៉ាងណាមិញ ក្រោយទស្សនារួចហើយ តើប្រិយមិត្តកម្ពុជាថ្មីយល់យ៉ាងណាដែរ ចំពោះភាពស្រស់សង្ហារបស់ប៉ាៗ ដែលមានវ័យជ្រេទៅហើយ តែសម្រស់នៅតែស្រស់សង្ហាដដែល?
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាយសម្រស់តារាថៃ ២០ ដួង ក្នុងរឿងភាគ ដែលទើបសម្ដែងលើកដំបូង
ចុចអាន៖Kimberly ប៉ះជាមួយ Kim Jisoo ម្ដងទៀត នៅ អេស្ប៉ាញ អ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


