ជីវិតកម្សាន្ដ
Charlie Puth និង Jungkook ប្រកាសថ្ងៃចេញបទចម្រៀងរួមគ្នា ជាផ្លូវការ
អ្វីដែលហ្វេនៗសង្ស័យ ពេលនេះបានបញ្ជាក់ច្បាស់ហើយ! នោះគឺបទចម្រៀងថ្មីរបស់ Jungkook នៃក្រុម BTS និងតារាចម្រៀងអាមេរិក Charlie Puth នឹងចេញនៅសប្តាហ៍នេះ!

កាលពីថ្ងៃទី១៦ខែមិថុនា Charlie Puth បានប្រកាសថា ខ្លួននិង Jungkook កំពុងសហការគ្នាផលិតបទចម្រៀងថ្មីមួយ ចំណងជើង “Left and Right” ដែលនឹងមាននៅក្នុងអាល់ប៊ុមថ្មី “Charlie”។
ក្រោយការបង្ហាញបទចម្រៀងនេះតិចៗ នៅលើ TikTok តារាចម្រៀង Charlie Puth ប្រកាសថាប្រសិនបើបទចម្រៀងនេះ ទទួលការ Save ទុកជាមុនចំនួន ៥០០ ០០០ ដង បទនេះនឹងចេញនៅថ្ងៃទី២៤ ខែមិថុនា។

នៅថ្ងៃបន្ទាប់ ទាំងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ BTS និង Charlie Puth សុទ្ធតែបានបញ្ជាក់ថា បទចម្រៀង “Left and Right” នឹងបញ្ចេញនៅថ្ងៃទី ២៤ ខែមិថុនា ហើយពួកគេក៏បានបញ្ចេញរូបថត Teaser សម្រាប់ការចេញបទចម្រៀងនាពេលខាងមុខផងដែរ។

អ្នកគាំទ្រប្រហែលជានៅចាំ គ្រាដែល Jungkook និង Charlie Puth ធ្លាប់បានសហការគ្នាសម្រាប់ការសម្តែងពិសេសក្នុងកម្មវិធី MBC Plus X Genie Music Awards នៅប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៨។ តាំងពីពេលនោះ អ្នកគាំទ្ររំពឹងថា អ្នកទាំងពីរនឹងចេញចម្រៀងរួមគ្នានៅពេលណាមួយ ខណៈពេលនេះក្ដីរំពឹងបានក្លាយជាការពិតហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Soompi
ចុចអាន៖ ក្រុមចម្រៀង BTS ប្រកាសបំបែកគ្នា
ចុចអាន៖ ជីវិតកម្សត់នៅពីក្រោយភាពល្បីល្បាញរបស់តារាកូរ៉េ ៨ដួង គ្មានអ្នកធ្លាប់ដឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


