ជីវិតកម្សាន្ដ
“Top Gun: Maverick” ក្លាយជាខ្សែភាពយន្ត រកចំណូលបានខ្ពស់បំផុតរបស់ Tom Cruise នៅ Box Office
ខ្សែភាពយន្ត Top Gun: Maverick រកចំណូលបានលើស ៨០០លានដុល្លារអាមេរិក នៅ Box Office ពិភពលោក ហើយកំពុងឆ្ពោះទៅការរកចំណូលបាន ១ពាន់លានដុល្លារអាមេរិក។

តាមរយៈប្រាក់ចំណូលដ៏សន្ធឹកសន្ធាប់នេះ ភាពយន្ត Top Gun: Maverick បានក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតមិនធ្លាប់មានក្នុងអាជីពរយៈពេល ៤០ឆ្នាំ របស់តារាសម្តែង Tom Cruise។
ភាពយន្តនេះ ធ្លាប់ប្រកាសចាក់បញ្ចាំងនៅរោងកុនក្នុងឆ្នាំ ២០២០ ប៉ុន្តែត្រូវពន្យារពេលជាច្រើនដង ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

ថ្វីត្បិតខ្សែភាពយន្តទាំងឡាយ បន្តចាក់បញ្ចាំងក៏ដោយ ប៉ុន្តែ Cruise ព្យាយាមអត់ធ្មត់ រហូតទាល់តែទស្សនិកជន អាចវិលចូលទស្សនាក្នុងរោងកុនវិញបាន។ ហើយនេះជាយុទ្ធសាស្រ្តមួយ ធ្វើឲ្យខ្សែភាពយន្ត Top Gun: Maverick ទទួលបានជោគជ័យយ៉ាងធំធេង។
គួរបញ្ជាក់ថា Top Gun: Maverick បានវ៉ាដាច់ខ្សែភាពយន្ត Mission Impossible – Fallout ឆ្នាំ ២០១៨ ក្នុងនាមជាខ្សែភាពយន្តជោគជ័យបំផុតរបស់ Cruise ដោយរកចំណូលបាន ៧៩១.១ លានដុល្លារនៅ Box Office ពិភពលោក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម៦ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម២ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ


