ជីវិតកម្សាន្ដ
ថ្ងៃពិសេសរបស់ភរិយា ឧកញ៉ា ខេមរៈ សិរីមន្ត ទិញរថយន្តទំនើបជាកាដូរ
កំពូលតារាចម្រៀ ខេមរៈ សិរីមន្ត ដែលមានងារជាឧកញ៉ា បើគិតមកទល់ពេលនេះគឺបានសាងសម្ព័ន្ធភាពស្នេហាដោយរៀបការជាមួយភរិយាមានរយ:ពេលយូរឆ្នាំមកហើយ ខណ:ចំណងស្នេហានោះទទួលបានកាដូរចំណងដៃកូនប្រុស-ស្រីចំនួន៣នាក់។

កត់សម្គាល់ពីសម្ព័ន្ធភាពស្នេហ៍ឧកញ៉ា ខេមរ: សិរីមន្ត កន្លងមក គឺមហាជននិងអ្នកគាំទ្រធ្លាប់បានដឹងខ្លះរួចមកហើយពាក់ព័ន្ធនឹងការសាងជីវិតគ្រួសារយ៉ាងផ្អែមល្ហែមដោយមកដល់ពេលនេះលោកឧកញ៉ា និងភរិយាបានរស់នៅចាប់ដៃគ្នាយ៉ាងមានសុភមង្គលលើគំនរទ្រព្យសម្បត្តិដ៏ស្តុកស្តមដែលកើតចេញពីអាជីពជាតារាចម្រៀងផង និងមុខជំនួញពេញដៃផងដែរ។

ស្របពេលដែលជីវិតគ្រួសារកាន់តែទទួលបានភាពជោគជ័យទាំងមុខជំនួញ និងសុភមង្គលក្នុងគ្រួសារនោះស្រាប់តែមុននេះលោកឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងសរសើរក្រោយឃើញកំពូលតារាចម្រៀងរូបនេះបង្ហាញរថយន្តស៊េរីទំនើបមួយគ្រឿងដោយបានបញ្ជាក់ច្បាស់ៗថា ជាកាដូរសម្រាប់ថ្ងៃខួបកំណើតឧត្តមភរិយាជាទីស្រ លាញ់។

លោកឧកញ៉ា ខេមរៈ សិរីមន្ត បានសរសេរភ្ជាប់រូបភាពចំនួន៣សន្លឹកដោយខ្លីបែបនេះថា នេះជាកាដូថ្ងៃកំណើតអូនជូនពរអូនមានសុភមង្គលពេញមួយជីវិត។ ចំពោះការដូរដែលទិញសម្រាប់ភរិយាសំណព្វចិត្តរក្នុងថ្ងៃខួបកំណើតនេះ គឺជារថយន្តថ្មីសន្លាងពណ៌ខ្មៅរលោងស្រិលម៉ាកJeep ស៊េរីថ្មីដែលត្រូវបានគេដឹងថា មានតម្លៃរាប់ម៉ឺនដុល្លារឯណ្ណោះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


