ជីវិតកម្សាន្ដ
អតីតភរិយា Johnny ស្នើកាត់ក្ដីម្ដងទៀត តែចៅក្រមបដិសេធ
តារាសម្តែង Amber Heard បានចាញ់ក្ដីសម្រាប់ការស្នើកាត់ក្តីថ្មី ក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាមួយអតីតស្វាមី Johnny Depp កាលពីថ្ងៃពុធ ទី១៣ ខែកក្កដា ខណៈចៅក្រមច្រានចោលទឡ្ហីករណ៍ដែលមេធាវីរបស់នាងបានលើកឡើង។
កាលពីខែមិថុនាកន្លងទៅ Amber ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ចំនួន ១៥លានដុល្លារជូនដល់ Johnny នៅក្នុងរឿងក្ដីបង្ខូចកេរ្តិ៍ឈ្មោះអតីតស្វាមី ដែលសរសេរលើមតិរបស់កាសែត The Washington Post ។
ថ្មីៗនេះមេធាវីរបស់នាងបានស្នើឱ្យចៅក្រមក្នុងសំណុំរឿងនេះបដិសេធចោលការសម្រេច និងប្រកាសការកាត់ក្តីម្ដងទៀត ដោយលើកហេតុផលថា ចៅក្រមម្នាក់ក្នុងសំណុំរឿងមិនគួរមានសិទ្ធិចូលបម្រើការទេ ពីព្រោះដីកាកោះរបស់គាត់មិនមានភាពសុក្រឹត។
ភ្លាមៗចៅក្រម Penny Azcarate សម្រេចថា ខាង Amber ពុំមានភស្តុតាងនៃការក្លែងបន្លំ ឬការធ្វើខុសណាមួយដើម្បីយកមកតវ៉ាឡើយ ហើយសាលក្រមរបស់គណៈវិនិច្ឆ័យកាលពីខែមុននៅតែមានប្រសិទ្ធភាព។
ទោះយ៉ាងណា កាលពីខែមិថុនាកន្លងទៅ មុនពេលបិទសំណុំក្ដី គណៈវិនិច្ឆ័យបានផ្តល់សំណងការខូចខាតដល់ Heard ចំនួន ២លានដុល្លារអាមេរិក លើបណ្តឹងតវ៉ាមួយរបស់នាង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Amber Heard កំពុងវ័ណ្ឌក ព្រោះគ្មានប្រាក់សង Johnny Depp
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


