ជីវិតកម្សាន្ដ
តាំងពីចាញ់ក្ដីនិងគ្មានការងារធ្វើ Amber Heard រត់នៅទៅ អេស្ប៉ាញ ចិញ្ចឹមកូនតែឯង
ព័ត៌មានថ្មីៗអំពីជីវិតរបស់ Amber Heard ដែលជាតួឯកស្រីដ៏ល្បីល្បាញពីរឿង Aquaman បានចាកចេញពីហូលីវូដ ហើយសម្រេចចិត្តវិលទៅរស់នៅប្រទេសអេស្ប៉ាញ បន្ទាប់ពីចាញ់ក្តីរឿងបរិហារកេរ្តិ៍រវាងនាង និងអតីតស្វាមី Johnny Depp។

Amber ដែលស្ទាត់ជំនាញភាសាអេស្ប៉ាញ សម្រេចចិត្តចាកចេញពីហូលីវូដ នៅចំពេលមានការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីការប្តឹងនេះត្រូវបានបញ្ចប់ ខណៈដែលជីវិតរបស់ Depp ពេលនេះមានភាពរុងរឿង ហើយហូលីវូដបានស្វាគមន៍ការត្រឡប់មកវិញដោយបើកចំហ។ ជាពិសេស នៅមហោស្រពភាពយន្ត Cannes នៅពេលដែលការពិតបានប្រែក្លាយថាមនុស្សអាក្រក់នៅក្នុងស្នេហានេះគឺជានាង មិនមែនអតីតស្វាមី។
ក្រោយមក គេលេចឮដំណឹងថា Amber Heard ព្យាបាលរបួសរបស់នាងដោយរស់នៅសាមញ្ញ ចិញ្ចឹមកូនស្រីនៅម៉ាឌ្រីដ រស់នៅក្នុងជីវិតស្ងប់ស្ងាត់នៅក្នុងភូមិតូចមួយលើកោះ Majorca ក្រោមឈ្មោះក្លែងក្លាយ មុនពេលអត្តសញ្ញាណរបស់គាត់ត្រូវបានបង្ហាញដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ការផ្លាស់ប្តូររបស់ Amber ទៅកាន់ប្រទេសអេស្បាញ កើតឡើងបន្ទាប់ពីនាងបានចាញ់បណ្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹង Depp ដែលនាងបានចោទប្រកាន់គាត់ពីអំពើហិង្សាក្នុងគ្រួសារ។
ករណីនេះបានចាប់ផ្តើមនៅពេលដែល Amber បានសរសេរអត្ថបទមួយនៅក្នុងកាសែត Washington Post ក្នុងឆ្នាំ ២០១៨ ដោយអះអាងថា នាងជាជនរងគ្រោះនៃការរំលោភ និងការបៀតបៀនផ្លូវភេទ។ ទោះបីជាឈ្មោះរបស់ Depp មិនត្រូវបានលើកឡើងដោយផ្ទាល់ក៏ដោយ។ ប៉ុន្តែ Depp បានប្តឹងពីបទបរិហារកេរ្តិ៍។ Amber បានប្តឹងទាមទារសំណងចំនួន ១០០ លានដុល្លារ ហើយករណីនេះបានក្លាយជាព័ត៌មានធំជុំវិញពិភពលោក មានការផ្សាយបន្តផ្ទាល់ក្នុងអំឡុងពេលសវនាការថែមទៀតផង។
ការផ្លាស់ប្តូររបស់ Amber ទៅអេស្ប៉ាញគឺដូចជាការចាប់ផ្តើមថ្មីមួយ នេះបើតាមប្រភពជិតស្និទ្ធបញ្ចាក់ថា នាងលះបង់ពេលវេលាទាំងអស់របស់នាងដើម្បីចិញ្ចឹមកូនស្រី និងរីករាយក្នុងការរស់នៅសាមញ្ញដូចម្តាយ ហើយមើលទៅនាងហាក់ដូចជាមិនគិតចង់វិលចូលវិស័យសិល្បៈវិញក្នុងពេលឆាប់ៗនេះទេ។

ទោះបីចាយ៉ាងណា នៅដើមឆ្នាំ២០២៤ Amber បានបង្ហោះអំពីរឿង Aquaman 2 ដែលជាភាពយន្តចុងក្រោយដែលនាងបានបង្ហាញខ្លួនថា “បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរ Aquaman 2 អរគុណអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រ និងស្រលាញ់យ៉ាងខ្លាំងចំពោះការវិលត្រលប់របស់ Mera មកកាន់ AQ អរគុណច្រើន៕”

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបភាពដ៏កម្ររវាង Taylor Swift និង ព្រះអង្គម្ចាស់ William
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


