ជីវិតកម្សាន្ដ
ទោះកំពុងពពោះ Ye Jin នៅតែឆ្លៀតទៅធ្វើការ រកចំណូលជួយគ្រួសារ
ទោះបីជាកំពុងពពោះកូនដំបូង Son Ye Jin នៅតែស្រស់ស្អាតឡើងខ្ញង់ ត្បិតតែមើលទៅឡើងគីឡូបន្តិច តែសម្រស់មិនចាញ់កាលនៅក្រមុំនោះទេ។

ស្របពេលកំពុងរៀបចំស្វាគមន៍កូនដំបូង Son Ye Jin មិនត្រឹមតែមមាញឹកក្នុងនាមជាស្ត្រីមេផ្ទះប៉ុណ្ណោះទេ នាងថែមទាំងឆ្លៀតថតស្ពតពាណិជ្ជកម្មឱ្យម៉ាកយីហោមួយ រកចំណូលជួយគ្រួសារទៀតផង។

តាមរយៈរូបថតដែលនាងបង្ហោះជាចុងក្រោយបង្អស់ ទស្សនិកជនសង្កេតឃើញថា Son Ye Jin ហាក់មានរូបរាងធាត់បន្តិច ប៉ុន្តែសម្រស់របស់នាងនៅតែមិនស្រកស្រុត ហើយនាងនៅទាក់ទាញ។ អ្នកគាំទ្រជាច្រើនក៏បានចូលទៅបញ្ចេញមតិថា ម៉ាក់ម៉ាក់រូបនេះកាន់តែស្រស់ស្អាត និងគួរឱ្យស្រឡាញ់ដដែល ទោះបីនាងឈានចូលវ័យ ៤០ឆ្នាំហើយក៏ដោយ។

ក្រៅពីសកម្មភាពសិល្បៈ តារាស្រីរូបនេះនៅជាមេផ្ទះល្អទៀត ដោយនាងតែងតែងរៀបចំមុខម្ហូបប្លែកៗជូនស្វាមី និងបរិភោគអាហារជុំគ្នាយ៉ាងសាមញ្ញ មើលទៅពិតជាមានក្ដីសុខណាស់៕










ប្រែសម្រួល៖ សន្យា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


