ជីវិតកម្សាន្ដ
អ្នកគាំទ្រនាំគ្នាអរ ក្រោយលេចមុខ ហ្វាន ពីងពីង ក្នុងរឿងភាគកូរ៉េ
កំពូលតារាសម្ដែងចិន ហ្វាន ពីងពីង (Fan Bing Bing) កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន នៅចុងបញ្ចប់ភាគទី១៤ នៃភាពយន្តភាគកូរ៉េខាងត្បូងរឿង “Insider” របស់ទូរទស្សន៍ JTBC បន្ទាប់ពីនាងបង្ហាញខ្លួនជាតួ cameo។

ត្រឡប់ទៅខែកុម្ភៈ ដើមឆ្នាំនេះ មានសេចក្តីរាយការណ៍ថា ហ្វាន ពីងពីង បានធ្វើដំណើរទៅប្រទេសកូរ៉េ ហើយចូលរួមក្នុងការថតរឿងភាគថ្មីមួយ។ ប៉ុន្តែតាំងពីពេលនោះ ព័ត៌មានលម្អិតជុំវិញតារាស្រីរូបនេះ និងពាក្យចចាមអារ៉ាមអំពីការថតភាពយន្ត មិនត្រូវបាននរណាជីកកកាយឡើយ។

ទើបតែនៅថ្ងៃទី២១ ខែកក្កដា កន្លងទៅថ្មីៗនេះ ហ្វាន ពីងពីង ស្រាប់តែលេចមុខនៅក្នុងរឿងភាគឧក្រិដ្ឋកម្មមួយចំណងជើង “Insider” របស់ទូរស្សន៍ JTBC ដោយ នាងសម្ដែងជាតួ cameo។ តាមរយៈតួអង្គដែលចេញមុខតែបន្តិចនេះដែរ ពីងពីង បានធ្វើអ្នកគាំទ្ររបស់នាងរំភើបចិត្តជាខ្លាំង ព្រោះនាងបានស្ងប់ស្ងាត់ពីវិស័យភាពយន្តអស់ពេលជាយូរមកហើយ ក្រោយផ្ទុះរឿងអាស្រូវផ្ទួនៗ។
មិនតែប៉ុណ្ណោះ អ្នកគាំទ្រ ហ្វាន ពីងពីង សង្ឃឹមថា នាងនឹងបន្តបង្ហាញខ្លួននៅក្នុងភាគថ្មីបន្ថែមទៀត មុនពេលរឿង “Insider” បញ្ចប់នៅភាគទី១៦៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហ្វេនភ្ញាក់ផ្អើល ក្រោយឃើញសម្រស់ Fan Bingbing ស្រកទម្ងន់ជិត ១០គីឡូ
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


