ជីវិតកម្សាន្ដ
Blinks កាន់តែអន្ទះសារ ក្រោយ Blackpink ប្រកាសថ្ងៃទម្លាក់អាល់ប៊ុមថ្មី
ក្រុមចម្រៀងនារីកូរ៉េ Blackpink នឹងចេញអាល់ប៊ុមទីពីរឈ្មោះ Born Pink នៅថ្ងៃទី១៦ ខែកញ្ញា ខាងមុខ ធ្វើឱ្យអ្នកគាំទ្ររបស់ក្រុមនេះ ឬ Blinks កាន់តែអន្ទះសារទ្វេដង រង់ចាំស្ដាប់បទចម្រៀងរបស់អាយដលពួកគេ។

ការប្រកាសបានធ្វើឡើងស្របពេលដែលក្រុម Blackpink ប្រារព្ធខួបលើកទី៦ នៃការប្រឡូកក្នុងវិស័យតន្ត្រី នៅក្នុងសប្តាហ៍នេះ។ ជាមួយគ្នានោះដែរ Blackpink នឹងចេញបទចម្រៀងដំបូងរបស់ពួកគេពីអាល់ប៊ុមថ្មីគឺបទ “Pink Venom” នៅថ្ងៃទី១៩ ខែសីហា នេះ។

គួរបញ្ជាក់ថា ក្រោយខកខានចេញចម្រៀងរួមគ្នាអស់រយៈពេលពីរឆ្នាំ អាល់ប៊ុម Born Pink ត្រូវបានប្រកាសទម្លាក់ផ្លូវការ ខណៈអាល់ប៊ុមដំបូងរបស់ពួកគេ បានចេញផ្សាយកាលខែតុលា ឆ្នាំ២០២០។

យោងតាមការឱ្យដឹងពីផលិតកម្ម YG Entertainment ក្រោយទម្លាក់អាល់ប៊ុមថ្មីនេះ ក្រុម Blackpink ក៏នឹងធ្វើដំណើរទេសចរណ៍ពិភពលោក នៅចន្លោះខែតុលា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ SCMP
ចុចអាន៖ MV ថ្មីរបស់ Blackpink ចំណាយដើមទុនអស់កប់ក្ដោង
ចុចអាន៖ រូបថត Photocard របស់តារា K-Pop ទាំង ១០ សុទ្ធតែមានតម្លៃកប់ក្តោង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


