ជីវិតកម្សាន្ដ
Teaser ថ្មីរបស់ BLACKPINK ត្រូវហ្វេនកូរ៉េសរសើរខ្លាំងៗ ព្រោះមានបញ្ចូលឧបករណ៍តន្ត្រីបុរាណ
ត្រឹមវីដេអូខ្លីប៉ុន្មានវិនាទីរបស់ក្រុម BLACKPINK ក៏ធ្វើឱ្យអ្នកគាំទ្រនៅកូរ៉េ ស្ងើចសរសើរខ្លាំងៗបាត់ទៅហើយ ព្រោះថាក្រុមចម្រៀងនារីមួយនេះ បានបញ្ចូលនូវការផ្សព្វផ្សាយវប្បធម៌កូរ៉េចូលទៅក្នុង MV ទោះបីពេលនេះមិនទាន់ចេញវីដេអូពេញក៏ដោយ។

បន្ទាប់ពី BLINK បានទស្សនាវីដេអូ Teaser បទ “Pink Venom” ដែលទើបទម្លាក់ថ្មីចុងក្រោយ ពួកគេពិតជារំភើប និងសរសើរ BLACKPINK សឹងគ្រប់គ្នា ដែលក្រុមនេះមិនភ្លេចអត្តសញ្ញាណរបស់ខ្លួន ដោយបានបញ្ចូលឧបករណ៍តន្ត្រីបុរាណដែលមានឈ្មោះថា Geomungo ចូលទៅក្នុង MV ថ្មី។

តាមរយៈវីដេអូចម្រៀងខ្លីនេះ វាបានធ្វើឱ្យ BLACKPINK កាន់តែទទួលបានការសាទរ និងមានមោទកភាពចំពោះការផ្សព្វផ្សាយវប្បធម៌កូរ៉េ ទៅកាន់ពិភពលោក។ ក្រៅពីឧបករណ៍តន្ត្រីបុរាណ បើតាមការបង្ហើបពី Jisoo វីដេអូបទ “Pink Venom” ក៏នឹងមានបង្ហាញពីសម្លៀកបំពាក់ប្រពៃណីផងដែរ។
សូមទស្សនាវីដេអូខ្លីខាងក្រោម!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ BLACKPINK ប្រកាសចួលរួមសម្ដែងក្នុងកម្មវិធី MTV Video Music Awards
ចុចអាន៖ ផលិតកម្ម JYP ទម្លាយប្រាក់ចំណេញត្រឹមត្រីមាសទី ២ នៃឆ្នាំ ២០២២
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


