ជីវិតកម្សាន្ដ
Yoona ក្លាយជាតារាស្រីមានបំផុត ក្នុងវ័យ ៣២ឆ្នាំ
យោងតាមប្រភពជាច្រើនបានឱ្យដឹងថា Yoona ក្នុងវ័យ ៣២ឆ្នាំ កំពុងកាន់កាប់ទ្រព្យសម្បត្តិរហូតដល់ ២០-២៣ លានដុល្លារអាមេរិក ក្លាយជាតារាស្រីមានជាងគេបំផុតប្រចាំផលិតកម្ម SNSD ។

សមាជិកក្រុម Girls’ Generation រូបនេះ មិនត្រឹមតែមានលុយសុទ្ធដ៏សន្ធឹកសន្ធាប់នៅក្នុងដៃប៉ុណ្ណោះ ប៉ុន្តែនាងជាម្ចាស់រថយន្តទំនើបរាប់សិបម៉ឺនដុល្លារ ជាម្ចាស់វីឡាតម្លៃជាង ៨.៥លានដុល្លារ និងផ្ទះល្វែងតម្លៃជាង ២លានដុល្លារផងដែរ។

នៅក្នុងឆ្នាំ២០២២នេះ Yoona បានទទួលបានងារជាតារាដែលធ្វើការខ្លាំងបំផុតក្នុងវិស័យ K-pop ព្រោះនាងមានសកម្មភាពផ្ទាល់ខ្លួនដែលលេចធ្លោជាច្រើន។ នាងត្រឡប់មកវិញតន្ត្រីវិញជាមួយផលិតកម្ម SNSD ក្នុងខួបទី ១៥ របស់ក្រុម Girls’ Generation ។ ថ្វីត្បិតក្រុមរបស់នាងហាក់ថមថយប្រជាប្រិយភាពក៏ដោយ ប៉ុន្តែតារាស្រីរូបនេះនៅតែមានភាពលេចធ្លោ និងគាំទ្រយ៉ាងខ្លាំងពីមហាជន មិនស្រកស្រុតនោះទេ។


ក្រៅពីល្បីល្បាញក្នុងវិស័យចម្រៀង នាងក៏តារាភាពយន្តដ៏មានឥទ្ធិពលមួយរូបផងដែរ។ បច្ចុប្បន្ននាងកំពុងសម្ដែងរួមគ្នាជាមួយតារាប្រុស Lee Jong Suk ក្នុងរឿង Big Mouth ដែលទទួលបានប្រតិកម្មវិជ្ជមានជាច្រើនពីទស្សនិកជន។ លើសពីនេះYoona ក៏ជាឯកអគ្គរដ្ឋទូតរបស់ម៉ាកល្បីៗជាច្រើនថែមទៀត។

ដោយសារចំណូលការងារខាងលើនេះហើយ ទើបបានជា Yoona ក្លាយជាសេដ្ឋីនីវ័យក្មេង និងជាតារាស្រីមានបំផុតម្នាក់ ក្នុងចំណោមតារាស្រីល្បីៗរបស់កូរ៉េខាងត្បូង៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកស្គាល់គ្រូបង្វឹកដំបូងដែលនាំឱ្យក្រុម BLACKPINK ពូកែរាំដូចបច្ចុប្បន្ន
ចុចអាន៖ ប្រជាប្រិយភាព Lisa ត្រូវគេយកទៅប្រៀបនឹងគំនូរ Mona Lisa
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


