ជីវិតកម្សាន្ដ
បែកគ្នាជិត២០ឆ្នាំ! ទីបំផុត ទុំ-ទាវ បានជួបគ្នាម្តងទៀតធ្វើឲ្យផ្ញើលអ្នកគាំទ្រ
រំលឹកដល់រឿង”ទុំទាវ”អ្នកគាំទ្រគ្រប់មជ្ឈដ្ឋានច្បាស់ជាបានដឹងគ្រប់គ្នាហើយថា ភាពយន្តខ្មែរដ៏ល្បីល្បាញមួយនេះកន្លងមក គឺត្រូវបានថតសម្តែងឡើងវិញដោយក្នុងនោះមានតួអង្គរប្រុសលោក ស៊ុក សុភា និងអ្នកនាង ដាញ់ ម៉ូនីកា ជាតួឯកយ៉ាងស័ក្តិសមជាមួយគ្នា។

បន្ទាប់ពីភាពយន្តខ្មែរដ៏ល្បីរន្ទឺមួយនេះ ត្រូវបានផលិតឡើង ហើយចាក់បញ្ចាំង ទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពកាលពីអំឡុងប្រមាណ១០ឆ្នាំមុននោះ ស្រាប់តែតួឯកប្រុស-ស្រីក្នុងរឿង ទុំទាវ គឺលោក ស៊ុក សុភា និងអ្នកនាង ដាញ់ ម៉ូនីកា ក៏បានឃ្លាតឆ្ងាយពីវិស័យសិល្ប:អស់មួយសន្ទុះធំ ព្រោះពួកគេត្រូវរៀបការសាងសុភមង្គលគ្រួសាររៀងៗខ្លួននៅឯក្រៅប្រទេស។
ដោយសារហេតុផលនេះ ទើបតារាសម្តែងទាំង២រូបខាងលើ ពុំមានវត្តមានក្នុងវិស័យសិល្បៈ ឬជួបគ្នាតា មរយ:ការសម្តែង និងដោយផ្ទាល់។ យ៉ាងណាក៏ដោយ ក្រោយបែកគ្នាប្រមាណជិត២០ឆ្នាំក្នុងវិស័យភាពយន្ត គឺថ្មីៗនេះអតីតតារាសម្ដែងប្រុស-ស្រីទាំង២ដួងនេះ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រចាប់អារម្មណ៍ម្តងទៀត បន្ទាប់ពីឃើញលោក ស៊ុក សុភា និងអ្នកនាង ដាញ់ ម៉ូនីកា បង្ហាញរូបភាពថតជាមួយគ្នានាទឹកដីអូស្រ្តាលី។

តាមរយ:រូបភាពនេះដែរ លោក ស៊ុក សុភា លើកឡើងដោយខ្លីថា«ទុំទាវជួបគ្នានារាត្រីដ៏សែនមនោរម្យ» ។ ចំណែក អ្នកនាង ដាញ់ ម៉ូនីកា ភ្លាមៗនោះ ក៏បាននិយាយឆ្លើយតបវិញថា«យូរៗបានជួបគ្នាម្ដងជាមួយលោកបងទុំ។ អរគុណបងប្អូនដែលនៅចងចាំស្រឡាញ់គាំទ្រការសម្ដែងរបសយើងខ្ញុំទាំងពីរនាក់»។
គេចាំបានថា លោក ស៊ុក សុភា និងអ្នកនាង ដាញ់ ម៉ូនីកា ដែលជាអតីតតារាសម្ដែងខ្មែរដ៏ល្បី ហើយក៏ជាដៃគូដ៏ស័ក្តិសមក្នុងការសម្ដែងភាពយន្តខ្មែរ ជាពិសេស ស្នាដៃសម្ដែងរបស់អ្នកទាំងពីរក្នុងសាច់រឿងបុរាណខ្មែរ«ទុំទាវ»ដែលជាភាពយន្តល្បីល្បាញរន្ទឺ និងដក់ជាប់ក្នុងចិត្តមហាជនមកដល់សព្វថ្ងៃ៕
ដោយ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


