ជីវិតកម្សាន្ដ
ខុសជំនាន់ ២២ឆ្នាំ ពេលនេះអតីតតួឯកប្រុស “កប៉ាល់ទីតានិច” ចែកផ្លូវគ្នាជាមួយមិត្តស្រី
អតីតតួឯកប្រុសរឿង “កប៉ាល់ទីតានិច” លោក Leonardo DiCaprio បានចែកផ្លូវគ្នាជាមួយមិត្តស្រី Camila Morrone បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ៤ឆ្នាំ។ នេះបើតាមការទម្លាយពីមិត្តភក្តិជិតស្និទ្ធរបស់ពួកគេ។

យោងតាមប្រភពពីទស្សនាវដ្ដី People បានឱ្យដឹងថា ទំនាក់ទំនងស្នេហាអ្នកទាំងពីរ បានផ្ដើមឡើងដំបូងក្នុងកំលុងខែមករា ឆ្នាំ២០១៨ រហូតមកទល់ពេលនេះពួកគេបានរួមរស់ជាមួយគ្នារយៈពេល ៤ឆ្នាំហើយ។ ចំពោះដំណឹងបែកបាក់នេះដែរ សាមីខ្លួនទាំងពីរ មិនមាននរណាចេញមុខបកស្រាយឡើយ ខណៈអ្នកតំណាងរបស់ពួកគេក៏បានបដិសេធមិនធ្វើការអត្ថាធិប្បាយដែរ។


គួរបញ្ជាក់ថា កន្លងមកគូស្នេហ៍នេះមិនសូវមានការសាទរពីទស្សនិកជនប៉ុន្មានឡើយ ដោយសារតែលោក Leonardo DiCaprio អាយុលើសមិត្តស្រីរហូតដល់ ២២ឆ្នាំ ដែលតារាប្រុសរូបនេះមានវ័យ ៤៧ឆ្នាំ រីឯ Camila Morrone មានវ័យ ២៥ឆ្នាំ។

ទោះយ៉ាងណា កាលពីឆ្នាំ២០១៩ Leonardo ធ្លាប់ណែនាំមិត្តស្រីរបស់លោកឱ្យក្រុមគ្រួសារបានស្គាល់ ហើយមកដល់ឆ្នាំ២០២០ ដោយសារជំងឺរាតត្បាត ពួកគេនៅផ្ទះជាមួយគ្នាសឹង ២៤ម៉ោង ក្នុងមួយសប្ដាហ៍។ ពួកគេពិតជាស្និទ្ធស្នាលគ្នាណាស់! ដូច្នេះក្រោយលេចឮដំណឹងបែកបាក់ គ្រប់គ្នាមិនចង់ជឿនោះទេ ហើយអ្នកគាំទ្រជាច្រើននាក់កំពុងទន្ទឹមចាំមូលហេតុពិតពីក្រោយរឿងនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិនធ្លាប់ដឹងសោះ តួឯករឿងកប៉ាល់ “Titanic” ចាត់ទុកគ្នាលើសពីមិត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


