ជីវិតកម្សាន្ដ
មិនធ្លាប់ដឹងសោះ តួឯករឿងកប៉ាល់ “Titanic” ចាត់ទុកគ្នាលើសពីមិត្ត
ក្រោយប៉ះគ្នាជាលើកដំបូងក្នុងខ្សែភាពយន្តរឿងកប៉ាល់ “Titanic” អតីតតួឯកប្រុស Jack និងតួស្រី Rose ទម្លាយថា ពួកគេចាត់់គ្នាមិនត្រឹមតែជាមិត្តធម្មតានោះទេ។
តារាសម្ដែង Leonardo DiCaprio និង Kate Winslet បានរក្សាទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធអស់រយៈពេលជាង ២០ឆ្នាំមកហើយ ប៉ុន្តែតារាសម្ដែងទាំងពីរបញ្ជាក់ថា វាមិនមែនជាទំនាក់ទំនងស្នេហាប្រុសស្រីឡើយ ពោលគឺពួកគេមិនត្រឹមតែរាប់អានគ្នាជាមិត្តភក្តិនោះទេ ប៉ុន្តែពួកគេតែងចាត់ទុកគ្នាជាសមាជិកគ្រួសាររបស់ខ្លួន។
តារាសម្តែង Kate Winslet ធ្លាប់ផ្ដល់បទសម្ភាសន៍ថា នាងចាត់ទុកតារាសម្តែង Leonardo DiCaprio ដូចជាសមាជិកគ្រួសាររបស់នាង។ រាល់ពេលដែលអ្នកទាំងពីរជួបទុក្ខលំបាក អ្នកទាំងពីរតែងយល់ពីគ្នា ហើយតែងតែជួយគ្នាដោយស្ងៀមស្ងាត់។
កន្លងមក គេតែងប្រទះឃើញ អតីតតួឯក “Titanic” ទាំងពីរបណ្ដើរគ្នាចូលរួមកម្មវិធីកម្រាលព្រំក្រហម ក៏ដូចជាកម្មវិធីធំៗមួយចំនួន។ អ្នកគាំទ្រកត់សម្គាល់ឃើញថា ពួកគេមានទំនាក់ទំនងល្អបែបនេះជាយូរឆ្នាំមកហើយ ហើយពួកគេនៅតែអាចរក្សាវារហូតមកដល់បច្ចុប្បន្ន។
ជាមួយគ្នាដែរ តារាទាំងពីរធ្លាប់រងពាក្យចចាមអារ៉ាមជាច្រើនអំពីការណាត់ជួបគ្នាដោយសម្ងាត់ ហើយថាការអះអាងអំពីមិត្តភាពបងប្អូនគ្រាន់តែជាលេសរបស់អ្នកទាំងពីរប៉ុណ្ណោះ។
ទោះយ៉ាងណា ភាគីទាំងសងខាងបានបដិសេធ ហើយតារាសម្ដែង Kate Winslet ចេញមុខមកបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំងពីររក្សាទំនាក់ទំនងជិតស្និទ្ធនេះបានរហូតមកដល់បច្ចុប្បន្ន ព្រោះនាងមិនបានស្រឡាញ់គ្នាហ្នឹងឯង។ ពេលចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយ នាងបានសរសើរដល់ Leonardo DiCaprio ជាច្រើន។ នាងថាគាត់មិនត្រឹមតែជាមិត្តដ៏ល្អនោះទេ ក៏ជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះគ្រួសារ និងមិត្តភក្តិរបស់នាងផងដែរ។
ចំណែកតារាសម្តែង Leonardo DiCaprio បានចាត់ទុក Kate Winslet ជាមិត្តយល់ចិត្តម្នាក់ដូចគ្នា។ ពេលលោកជួបវិបត្តិ នាងតែងងតែឈរក្បែរជួយលើកទឹកចិត្ត ហើយលោកអាចចែករំលែករឿងក្នុងចិត្តគ្រប់យ៉ាងមិនថាបញ្ហាស្នេហារបស់លោកក៏ដោយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Britney Spears កំពុងរៀបចំពិធីមង្គលការ អតីតស្វាមី ចូលមកអុកឡុក ផ្អើលគេផ្អើលឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


